ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ បានយកឈ្នះលើ យុវជនក្រុម Fukushima អាយុក្រោម ១៨ឆ្នាំ របស់ប្រទេសជប៉ុន ក្នុងលទ្ធផល ១ទល់០ មុននេះបន្តិច នាពហុកីឡដ្ឋានជាតិ។
នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិអបអរសាទរខួបលេីកទី ៦៥ កម្ពុជា-ជប៉ុន ដែលជាចំណងមិត្តភាពរវាងប្រទេសទាំងពីរ ខណៈដែលក្រុមដំណាងកម្ពុជា បានយកឈ្នះក្រុមដំណាងមកពីប្រទេសជប៉ុន ១ទល់០ ហើយគ្រាប់ជ័យជម្នះនេះរកបានដោយកីឡាករ ធី លាង នៅនាទីទី ៧៥ ។
យុវជនក្រុម Fukushima នឹងត្រូវប្រកួត ១លើកទៀត ជាមួយក្រុម វិសាខា នៅថ្ងៃទី ០២ ខែ វិច្ចិការ ឆ្នាំ ២០១៨ ធ្វើឡើងនៅវេលាម៉ោង ៥ៈ០០ នាទីល្ងាច លើពហុកីឡដ្ឋានជាតិដដែល៕
https://www.youtube.com/watch?v=G9_yBNbNtH8
រូបភាព៖ សហព័ន្ធបាល់ទាត់ជាតិ
មតិយោបល់