ក្លឹប Chelsea កំពុងចរចាទិញយកខ្សែការពារ Alessio Romagnoli ពីក្លឹប AC Milan ក្នុងតម្លៃខ្លួន៣៥លានផោនឱ្យបានមុន ការដោះដូរកីឡាករបិទនៅប៉ុន្មានថ្ងៃខាងមុខនេះ។
តាំងពីបើករដូវកាលនៅអង់គ្លេស ២ប្រកួតមកនេះ ក្រុមរបស់លោក Antonio Conte មានបញ្ហានៅតំបន់ការពាររហូត ដោយបណ្ដោយឱ្យគេរកគ្រាប់បាល់បានគ្រប់ប្រកួត។ ដោយមើលឃើញចំណុចនេះ លោក Conte កំពុងស្វែងរកខ្សែការពាររឹងម៉ាំម្នាក់មកជួយក្រុម ដោយម្នាក់នោះអាចជា Alessio Romagnoli ដែលកំពុងប្រកបអាជីពនៅ AC Milan ។
ខ្សែការពារកណ្ដាលរូបនេះ ទើបតែមានអាយុ២១ឆ្នាំទេ ដោយដុះចេញពីថ្នាលយុវជនរបស់ Roma ហើយក៏ផ្លាស់ចូល AC Milan រដូវកាលមុន បង្ហាញខ្លួនបាន៣៤ប្រកួតដែរ។ Romagnoli ក៏ជាកីឡាករលេងឱ្យជម្រើសជាតិក្រោមអាយុ២១ឆ្នាំរបស់ក្រុមអ៊ីតាលីដែរ។
ដោយសារតែទម្រង់លេងល្អយ៉ាងនេះហើយ ទើបបានជាក្លឹប Chelsea ព្រមឱ្យ AC Milan ដល់៣៥លានផោន ដើម្បីចុះកុងត្រាយកកីឡាករម្នាក់នេះ៕

មតិយោបល់