ព័ត៌មានជាតិ

កម្លាំងចម្រុះខេត្តក្រចេះចុះចាប់រថយន្តសាំយ៉ុងដឹកឈើជន្លង់ម្រេច២គ្រឿង

ក្រចេះ: មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើឆ្លូងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានចាប់រថយន្ដដឹកជញ្ជូនឈើជន្លង់ម្រេចចំនួន២គ្រឿងកាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទី១ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-5854 ដឹកជន្លង់ម្រេចចំនួន៩៤ដើម និងរថយន្ដទី២ ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2C-0429 ដឹកបង្គោលជន្លង់ម្រេច ចំនួន៥២ដើម។

បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់