ព័ត៌មានកីឡា

ដំណឹងអាក្រក់សម្រាប់បារាំង Giroud មានរបួសជង្គង់អំឡុងពេលហ្វឹកហាត់

ខ្សែប្រយុទ្ធ Olivier Giroud បានរងរបួសជង្គង់អំឡុងពេលហ្វឹកហាត់កាលពីម្សិលមិញនេះ ដោយបញ្ហារបួសនេះអាចនឹងឱ្យរូបគេមិនបានចូលលេងឡើយពេលបារាំងប៉ះជាមួយអាល្លឺម៉ង់នៅវគ្គពាក់កណ្ដាលផ្ដាចព្រ័ត្រ Euro 2016 នាយប់ថ្ងៃព្រហស្បត៍នេះ។

Giroud ជាខ្សែប្រយុទ្ធនាំលេងម្នាក់របស់បារាំងក្នុងព្រឹត្តិការណ៍ Euro 2016 នេះ ដោយរូបគេរកបាន៣គ្រាប់ហើយឱ្យបារាំង ហើយបានចូលលេងជាប់ជាជម្រើស១១នាក់នាក់ដំបូងសឹងតែគ្រប់ប្រកួត។ យ៉ាងណាមិញ របួសរបស់កីឡាករលេងនៅ Arsenal រូបនេះអាចជាកង្វល់សម្រាប់ក្រុមម្ចាស់ផ្ទះបារាំង ព្រោះត្រូវប៉ះជាមួយក្រុមខ្លាំងអាល្លឺម៉ង់ផង។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យកំពុងតែព្យាយាមសម្រួលរូបគេ ដើម្បីធ្វើយ៉ាងណាឱ្យជាសះស្បើយសម្រាប់ត្រៀមជួយក្រុម។
olivier-giroud-france-iceland-euro-2016-qf-07032016_zwgafjhucpcz17gr5pkxbfjh1

កីឡាករវ័យ២៩ឆ្នាំខាងលើបានជាប់ជម្រើសជាតិបារាំង តាំងពីឆ្នាំ២០១១ ដោយបង្ហាញខ្លួនបាន៥៣ប្រកួត រកគ្រាប់បាល់បាន២០គ្រាប់។ ប៉ុន្មានប្រកួតចុងក្រោយរបស់គេ បានធ្វើឱ្យអ្នកគាំទ្របារាំងពេញចិត្តនឹងទម្រង់លេងខ្លាំងណាស់ ដោយសារតែ Giroud អាចសហការគ្នាបានយ៉ាងល្អជាមួយ Grizeman នៅតំបន់ប្រយុទ្ធខាងលើ៕

&NCS_modified=20160616092012&MaxW=640&imageVersion=default&AR-160619314

 

 

មតិយោបល់