បើទោះបីជានៅសល់ ១ ប្រកួតទៀតក្តី តែនៅពូល A នៃពានរង្វាន់ AFF U22 LG CUP 2019 បានរកឃើញបេកភាពដែលត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តហើយ ពោលគឺ ថៃ នឹង វៀតណាម ។
ក្រុមទាំងពីរខាងលើសុទ្ធតែទទួលបានជ័យជម្នះកាលពីម្សិលមិញ ជាហេតុធ្វើឲ្យពួកគេទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនេះ ដោយក្រុមជម្រើសជាតិថៃ អាយុក្រោម ២២ឆ្នាំ បានយកឈ្នះ ហ្វីលីពីន ៣ ទល់ ០ ស្របពេលដែល វៀតណាម បានយកឈ្នះលើ ទីម័រ ដោយលទ្ធផល ៤ ទល់ ០ ។ ដោយក្រុមទាំងពីរ ទទួលជ័យជម្នះ ២ ប្រកួតជាប់គ្នា ដូច្នេះគឺទទួលបានកៅអីឡើងដោយស្វ័យប្រវត្ត បើទោះបីជានៅសល់ ១ ប្រកួតទៀតក៏ដោយ។
សូមបញ្ជាក់ថា ពូល A មាន វៀតណាម ឈរលេខ ១ មាន ៦ ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ២ ថៃ ខណៈដែល ហ្វីលីពីន នឹង ទីម័រ គ្មានពិន្ទុដូចគ្នា៕
មតិយោបល់