ព័ត៌មានកីឡា

Griezmann ថា៩០%ទៅហើយ ដែលបារាំងលើកពាន Euro 2016

ប្រយុទ្ធ Antoine Griezmann មានរំពឹងខ្ពស់ថានឹងអាចលើកពាន Euro 2016 នៅឆ្នាំនេះបានជាមួយក្រុមជម្រើសជាតិបារាំង បើទោះជាត្រូវប៉ះព័រទុយហ្គាល់នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃអាទិត្យចុងសប្ដាហ៍នេះក៏ដោយ។
កីឡាករក្រុម AT Madrid ខាងលើជាអ្នកស៊ុតបាន២គ្រាប់ជួយបារាំងយកឈ្នះក្រុមអាល្លឺម៉ង់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីល្ងាចមិញនេះ។ ក្រោយចប់ការប្រកួត Griezmann បាននិយាយថាក្រុមរបស់គេ មានសង្ឃឹមច្រើនក្នុងការលើកពានមួយនេះ ព្រោះជាទឹកដីរបស់ខ្លួន ហើយអ្នកគាំទ្រនឹងជួយជ្រោមជ្រែង។
antoine-griezmann-goal-celeb-for-france-v-albania_3229275

“វា ៩០%ទៅហើយ ដែលយើងនឹងឈ្នះពានមួយនេះ។ ខ្ញុំសប្បាយចិត្តណាស់ ដែលអាចរកគ្រាប់បាន ប៉ុន្តែខ្ញុំនៅវែងឆ្ងាយទៀត ពីកំណត់ត្រារបស់ Platini។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយខ្ញុំអាចខិតជិតកំណត់ត្រានោះ។ ព័រទុយហ្គាល់ជាក្រុមល្អ ប៉ុន្តែយើងនឹងល្អជាងពួកគេទៀតនៅវគ្គផ្ដាច់ព្រ័ត្រ”។

គិតត្រឹមបច្ចុប្បន្ននេះ Griezmann រកបាន៦គ្រាប់ហើយក្នុងព្រឹត្តិការណ៍ Euro 2016 នេះ ដោយនៅសល់តែមួយប្រកួតទៀត កីឡាកររូបនេះត្រូវគេរំពឹងថានឹងក្លាយជា Top Scorers ក្នុងកម្មវិធីនេះទៅហើយ ព្រោះថាដៃគូប្រជែងរបស់គេរួមមាន Ronaldo , Nani , Giroud អីជាដើមនោះ ទើបតែមាន៣គ្រាប់ប៉ុណ្ណោះ៕

france

មតិយោបល់