ព័ត៌មានកីឡា

Ronalo បង្អួតឡានថ្មីតម្លៃ ២លានដុល្លាកន្លះ

កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មិនត្រឹមតែបង្អួតការទាក់ទាញតាមរយ:សមត្ថភាព ដ៍ល្អឥត​ខ្ចោះក្នុងវិស័យបាល់ទាត់ឡើយ តារាវ័យ៣២ឆ្នាំរូបនេះ ក៍កំពុងតែបង្ហាញឲ្យមានការចាប់អារម្មណ៍ ក្នុងជីវិតឯកជនយ៉ាងសម្បើម របស់កំពូលតារាឆ្នើមរូបនេះផងដែរ។

ជាក់ស្តែងណាស់ តាមរយ:ការផុសក្នុង Instagram របស់តារាបាល់ទាត់ដ៍ឆ្នើម Cristiano Ronaldo បានបង្ហាញឲ្យឃើញថា រូបគេកំពុងតែជិះឡានថ្មី​ ដែលទើប​នឹងទិញក្នុងតម្លៃខ្ពស់កបពពក ២,៥លានដុល្លា។ រថយន្តថ្មី ដែលមានតម្លៃមហាសាលនេះដែរ មាឈ្មោះថា Bugatti Chiron ជាម៉ូដែលឡានដ៍ទំនើប និងពេញនិយមបំផុត​សម្រាប់កំពូលសេដ្ឋី និងតារាល្បីៗ​ ដែលនិយមលេងប្រដេញម៉ូតឡានសេរ៊ីនេះ។ យ៉ាងណាវិញ សម្រាប់តារាបាល់ទាត់ទាំងអស់ នៅពុំទាន់មានអ្នកណាម្នាក់​ឡើយដែលបង្អួតឡាន ដែលមានតម្លៃថ្លៃកប់ពពក បែបនេះ​ឡើយ​ ទើបតែឃើញ Ronaldo ម្នាក់ប៉ុណ្ណោះ ដែលជិះឡានម៉ូដែលថ្លៃបែបនេះ។ តាមរយ:វីដេអូ ដែល Ronaldo បានផុស​នោះដែរ កីឡាករវ័យ ៣២ឆ្នាំរូបនេះ​​បានបើកបរឡាន Bugatti Chiron ជាមួយនឹងអ្នកដំណើរវ័យក្មេង Ronaldo JR ដែលជាកូន​ប្រុសបង្កើតរបស់តារាឆ្នើមរូបនេះ។

ដូច្នេះហើយ Bugatti Chiron ដែលមានតម្លៃ ២,៥លានដុល្លា នេះគឺជាសមាជិកថ្មី របស់ Ronaldo ហាក់ដូចជាការអបអរ នៅក្រោយការប្រកួត យកឈ្នះលើកដំបូងក្នុងទឹកដី Dortmund នាក្របខ័ណ្ឌ UEFA Champion League ផងដែ។

មតិយោបល់