អាមេរិក៖ ក្រុមហ៊ុនដែលមានឈ្មោះថា Somaltus LLC បានដាក់ពាក្យបណ្ដឹងប្រឆាំងក្រុមហ៊ុនយក្សអាមេរិក Apple ដោយបានចោទថា ក្រុមហ៊ុន Apple បានប្រើប្រាស់នូវបច្ចេកវិទ្យារបស់ខ្លួន «Fast- charge» ទៅលើ iPhone 6S និងម៉ូដែលមួយចំនួនទៀត។
ក្រុមហ៊ុន Somaltus បានអះអាងថា ក្រុមហ៊ុន Apple បានរំលោភទៅលើប៉ាតង់មួយនេះ តាំងពីឆ្នាំ ២០១០ ប៉ុន្តែទើបមកដល់ម៉ូដែល iPhone 6S ទើបខ្លួនសម្រេចដាក់ពាក្យបណ្ដឹង ព្រោះតែកន្លងមកក្រុមហ៊ុន Apple មិនព្រមចូលខ្លួនចរចាជាមួយនឹង Somaltus។
នៅក្នុងពាក្យបណ្ដឹង ក្រុមហ៊ុន Somaltus មិនបានបញ្ជាក់ពីសំណងដែលខ្លួនចង់បានឡើយ ប៉ុន្តែបើតាមការផ្សាយ បានឲ្យដឹងថា មិនមែនមានតែក្រុមហ៊ុន Apple ប៉ុណ្ណោះទេ គឺមានក្រុមហ៊ុន Asus, Lenovo, Samsung, Sony,Toshiba និងក្រុមហ៊ុនមួយចំនួនទៀត ក៏បានរំលោភប៉ាតង់នេះ៕
មតិយោបល់