ព័ត៌មានកីឡា

Rafael Nadal បានទៅលេងនៅអូឡាំពិក ក្រោយរបួសច្រើនខែមកនេះ

Rafael Nadal បានរងរបួសតាំងពីឧសភាមកម្ល៉េះ ដោយមិនបានចូលលេងពានរង្វាន់ French Open និង Wimbledon ឡើយ។ ប៉ុន្តែកីឡាករវាយកូនបាល់សញ្ជាតិអេស្ប៉ាញរូបនេះ បានបញ្ជាក់ថារូបគេនឹងមានវត្តមានលេងនៅព្រឹត្តិការណ៏អូឡាំពិកនៅប្រេស៊ីលក្នុងពេលខាងមុខនេះ។

ម្ចាស់ពានរង្វាន់ Grand Slam Champion ១៤សម័យកាលខាងលើនេះ បាននិយាយកាលពីពេលថ្មីៗនេះថា៖ “របួសខ្ញុំធូរស្បើយច្រើនហើយ ខ្ញុំអាចលេងបានធម្មតា។ ខ្ញុំនឹងកាន់ទង់ជាតិអេស្ប៉ាញនៅព្រឹត្តិការណ៍អូឡាំពិក។ នេះជាអ្វីដែលខ្ញុំចង់ធ្វើដើម្បីជាតិ ហើយអ្នកគាំទ្រក៏ចង់ឃើញពេលនោះដែរ”។

504844780

អ្នកវាយកូនបាល់ចំណាត់ថ្នាក់លេខ៤ពិភពលោក ខាងលើធ្លាប់បានឈ្នះមេដាយមាសម្ដងមកហើយកាលពីអូឡាំពិកនៅប្រទេសចិន ក្នុងឆ្នាំ២០០៨។ ខណ:ដែលកីឡាកររូបនេះ មិនដែលខកខានឡើយក្នុងការចូលរួមប្រកួតប្រជែងដណ្ដើមមេដាយជូនប្រទេសជាតិក្នុងព្រឹត្តិការណ៍ផ្សេងៗ។

នៅអូឡាំពិកឆ្នាំនេះ កីឡាករ Roger Federer ដែលជាដៃគូស្វិតស្វាញរបស់ Rafael Nadal មិនបានចូលលេងនោះទេ ដោយរូបគេបានប្រកាសរួចហើយកាលពីពេលកន្លងទៅ ដោយមានរបួសខ្លាំងត្រូវព្យាបាលរហូតដល់ដាច់ឆ្នាំនេះឯណោះទើបចូលលេងវិញបាន៕

rafael

មតិយោបល់