ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងបង្កើនក្រុមចម្រុះប្រឆាំងក្រុម ISIS នាពេលខាងមុខនេះ

សឹង្ហបុរី: លោកនាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong បានប្រកាសថា កងកម្លាំងប្រដាប់អាវុធសិង្ហបុរី (SAF) នឹងបង្កើនការចូលរួមចំណែករបស់ខ្លួន ក្នុងការ ប្រឆាំងនឹងក្រុមចម្រុះជាតិសាសន៍រដ្ឋអ៊ិស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី (ISIS) តាមរយៈការពង្រាយ ក្រុមគាំទ្រវេជ្ជសាស្រ្តទៅកាន់អ៊ីរ៉ាក់ នៅឆ្នាំ២០១៧ ខាងមុខនេះ។

លោកនាយករដ្ឋមន្រ្តីសិង្ហបុរីរូបនេះ បានធ្វើសេចក្តីប្រកាសបែបនេះ ក្នុងអំឡុងសន្និសីទកាសែតរួមគ្នា ជាមួយ​លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរបស់ពួកគេ​នៅក្នុង​ការិយាល័យ Oval។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Aisa នៅថ្ងៃទី០៣ សីហា ឆ្នាំ២០១៦នេះ។

លោក Lee គឺស្ថិតនៅលើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហរដ្ឋអាមេរិក ដែលនាំក្រុមចម្រុះប្រឆាំង​នឹង​ក្រុមចម្រុះជាតិសាសន៍ ISIS។ ហើយនាយករដ្ឋមន្រ្តីបានឱ្យដឹងថា នេះគឺជាបញ្ហាសម្រាប់ប្រទេស​ទាំងអស់ ជារៀងរាល់ថ្ងៃនៅក្នុងកាសែត អ្នកអានអំពីការវាយប្រហារថ្មីៗនៅគ្រប់កន្លែង ដូចជា អាមេរិក, អឺរ៉ុប, មជ្ឈឹមប្រទេស ដែលកាន់តែខិតជិតផ្ទះយើងហើយ ពោលគឺនៅឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី៕

Singapore and US

មតិយោបល់