ព័ត៌មានកីឡា

Michael Phelps ឈ្នះមេដាយមាសមួយទៀតហើយ វិញ្ញាសាហែលទឹក២០០ម៉ែត្រ

កំពូលកីឡាករហែលទឹក Michael Phelps បានជួយអាមេរិកយកមេដាយមាសមួយទៀតហើយ ក្នុងវិញ្ញាសាហែលទឹកចម្ងាយ២០០ម៉ែត្រ(butterfly ) អម្បាញ់មិញនេះ បន្ទាប់ពីយកឈ្នះដៃគូចាស់ Chad le Clos។

Chad le Clos ជាកីឡាករហែលទឹករបស់អាហ្វ្រិកខាងត្បូងដែលធ្លាប់យកឈ្នះ Michael Phelps ម្ដងមកហើយកាលពីឆ្នាំ២០០៤កន្លងទៅ។ ខណៈដែលការប្រកួតអូឡាំពិកឆ្នាំនេះ ពួកគេបានជួបគ្នាម្ដងទៀត ហើយ Michael Phelps ក៏បានរកឈ្នះវិញ ក្នុងវិញ្ញាសាហែលទឹកចម្ងាយ២០០ម៉ែត្រ (butterfly )។

Michael Phelps (1)

នេះជាមេដាយមាសលើកទី២ហើយ សម្រាប់កីឡាករហែលទឹកអាមេរិកខាងលើនេះ ខណៈដែលលើកមុនរូបគេទទួលបានមេដាយមាសក្នុងវិញ្ញាសា៤០០ម៉ែត្រសេរី។ មួយវិញទៀត ការបានមេដាយមាសនេះ ក៏បានធ្វើឱ្យរូបគេក្លាយជាកីឡាកររកបានមេដាយច្រើនជាងគេនៅអូឡាំពិកផងដែរ ពោលគឺទទួលបានដល់ទៅ២៤មេដាយហើយ បើបូកសរុបទៅ៕

Michael Phelps (7)Michael Phelps (6)Michael Phelps (5)Michael Phelps (11)Michael Phelps (2)Michael Phelps (12)Michael Phelps (10)Michael Phelps (8)Michael Phelps (4)Michael Phelps (3)

មតិយោបល់