ក្រុមមាន់ខ្នាយមាស Tottenham Hotspur ថ្វីបើមិនមានវត្តមានខ្សែប្រយុទ្ធឆ្នើម Harry Kane តែក្រុមមួយនេះនៅតែអាចវាយបកយកឈ្នះលើក្រុមជើងខ្លាំង តោខៀវ Chelsea បានវិញដដែល។
ជាក់ស្តែងណាស់ បើទោះបីជាត្រូវក្រុម Chelsea នាំមុខមុន ១គ្រាប់ក៍ដោយ តែក្រុម Tottenham អាចវាយបកបានមកវិញ ដោយស៊ុតបញ្ចូលទីផ្ទួនៗ យកឈ្នះលើក្រុម Chelsea ៣-១ ។ ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata បានស៊ុតតាំងពីនាទីទី ៣០ ធ្វើឲ្យក្រុម Chelsea នាំមុខមុន ក៍ប៉ុន្តែ Tottenham បានវាយបកយ៉ាងខ្លាំងក្លា រហូតអាចរកគ្រាប់បាល់ បាន៣គ្រាប់មកវិញ ដោយការសុតរបស់កីឡាករ Christian Eriksen នៅនាទីទី៤៥ និងការស៊ុតរបស់កីឡាករ Dele Alli ២គ្រាប់ ស៊ុតបានសម្រេចនៅនាទីទី៦២ និង៦៦។
តាមរយៈលទ្ធផលនេះដែរ បង្ហាញឲ្យឃើញថា Chelsea ប្រឈមនឹងការរបូតតំណែង Champion League រដូវកាលក្រោយ ខណៈក្រុម Tottenham វិញ កំពុងសុវត្ថិភាព នៅក្នុងតំបន់ក្រុមកំពូលតារាងទាំង៤ នាពេលបច្ចុប្បន្ននេះ។
https://www.youtube.com/watch?v=Yz-87WdkQcU
មតិយោបល់