ភ្នំពេញ៖ Facebook Messenger ជាកម្មវិធីមួយ ប្រើសម្រាប់ Chat ទាក់ទងគ្នា ដើម្បីផ្ដល់ព័ត៌មាន សួរសុខទុក្ខ ឬកិច្ចការងារអ្វីផ្សេង ប៉ុន្តែនៅពេលខ្លះ ក៏មានអ្នក Chat មករំខានផងដែរ។ បើគាត់ Chat មករំខានអីចឹង ម្ដេចមិន Block ឬ Unfriend គាត់ចោលតែម្ដងទៅ! មិនចាំបាញ់ធ្វើដល់ថ្នាក់នោះទេ យើងគ្រាន់តែ Block គាត់មិនឲ្យ Chat មកគឺបានហើយ។
ខាងក្រោមនេះគឺជារបៀប Block នរណាម្នាក់នៅលើ Facebook Messenger នៅលើទូរស័ព្ទប្រើប្រព័ន្ធដំណើរការ Android ដើម្បីកុំឲ្យ Chat មករំខាន៖
០១) ជាដំបូងចូលទៅកាន់ Facebook Messenger បន្ទាប់មកស្វែងរកឈ្មោះនរណាម្នាក់ ដែលលោកអ្នកចង់ Block
០២) ចុចលើឈ្មោះអ្នក ដែលលោកអ្នកចង់ Block បន្ទាប់មកចុចនៅលើប៊ូតុងសញ្ញា (!) ដែលមានរង្វង់មូលព័ទ្ធជុំវិញ
០៣) ស្វែងរកពាក្យ Block រួចចុចលើប៊ូតុង Block បន្ទាប់មកទៀតចុចលើពាក្យ Block all messages
០៤) ក្រោយពីចុចរួច ពាក្យ Block all messages និងផ្ដូរទៅជា Unblock all messages វិញ ហើយនៅពេលម្នាក់នោះ Chat មកម្ដងទៀត វានឹងបង្ហាញដូចខាងក្រោម

មតិយោបល់