អ្នកលេងគុនខ្មែរ ស្រៀង ទិត្យធិ បានយកឈ្នះសិស្សច្បង ផាត សូដា កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ម្សិលមិញ ដើម្បីឡើងវគ្គ៨អ្នកចុងក្រោយពានរង្វាន់ TV5 Boxing Knock-Out ។
អ្នកប្រដាល់ក្លឹបសម្បត្តិគុនខ្មែរ បានដាក់សម្ពាធលើ ផាត សូដា យ៉ាងខ្លាំង ដោយការចូលម៉ាត់ចំៗ និងទាត់ជាច្រើនជើង ពេញទាំង៣ទឹក មុននឹងចៅក្រមសម្រេចឲ្យឈ្នះដោយពិន្ទុ ជាឯកច្ឆ័ន្ត។
ជ័យជម្នះនេះ បានជួយ ស្រៀង ទិត្យធិ ឡើងវគ្គ៨នាក់ចុងក្រោយ ខណៈសិស្សគុនក្លឹបអេភូថងកីឡា ផាត សូដា បានធ្លាក់ចេញពីការប្រកួត។
ថ្ងៃជាមួយគ្នានោះ អ្នកលេងគុនខ្មែរ យ៉ុន ដារ័ត្ន បានទម្លាក់ ឆន ចន្នី មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ឡើងវគ្គបន្តដូចគ្នា។
មតិយោបល់