ព្រៃវែងៈ ឧបករណ៍ និងសម្ភារៈព្យាបាលជំងឺ រួមទាំងថ្នាំពេទ្យយ៉ាង ច្រើនសន្ធឹកសន្ធាប់ ត្រូវបានក្រុមការងារចុះជួយ ឃុំព្រៃព្នៅ រួមទាំងសហការី បាននាំយកមកផ្ដល់ជូន ដល់មណ្ឌលសុខភាព ឃុំ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង កាលពី ថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០៦ ម្សិលមិញនេះ។
ឧបករណ៍ដែលត្រូវប្រគល់ជូនទាំងនោះ រួមមាន ៖ ម៉ាស៊ីនពិនិត្យចង្វាក់បេះដូងគ្រឿង ម៉ាស៊ីនសំរាប់វាស់សម្ពាធឈាម១គ្រឿង គ្រែសំរាប់ សម្រាលកូន១គ្រឿង អាកុលសម្លាប់មេរោគ៧ប្រអប់ធំ,ម៉ាស់ ការពារ២ប្រអប់ធំ,សំលីសំរាប់ត្បាល់ ៣ប្រអប់ធំ,អាវពេទ្យ សំរាប់សម្រាលកូន ៣០ប្រអប់ធំ,ច្រាស់ដុះធ្មេញ១៤ប្រអប់ធំ,ថ្នាំបំបាត់ការឈឺចាប់ឆ្អឹង៣២៥គ្រាប់ ថ្នាំបំបាត់ឈឺសន្លាក់ដៃជើង ៥០០គ្រាប់ និងថ្នាំគ្រុនផ្ដាសាយ បំបាត់ការឈឺចាប់២៥០០គ្រាប់ សើរ៉ូម ១៦០ កំប្លោក ជូនលោកគ្រូអ្នកគ្រូពេទ្យ១២នាក់ ទទួលបានខោអាវចំនួន១២កំប្លេ ថវិការ២ម៉ឺនរៀល ។
លោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ចុះជួយឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានផ្ដាំផ្ញើដល់មន្ត្រី ក្រុមប្រឹក្សាឃុំ មេឃុំ មេប៉ុស្តិ៍រដ្ឋបាល រួមទាំងលោកគ្រូ អ្នកគ្រូពេទ្យ មានតួនាទីបម្រើប្រជាពលរដ្ឋដូចគ្នា គ្រាន់តែមានភារកិច្ចរាងៗ ខ្លួនត្រូវប្រកាន់ ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ការងារផ្តល់សេវាជូនប្រជាជនកុំ គិតលុយកាក់ជាធំសំខាន់ ជួយសង្គ្រោះអាយុជីវិតជាមុនសិន ដើម្បីឲ្យគាត់មាន ទំនុកចិត្ត ជឿជាក់ទៅលើការខិតខំប្រឹងប្រែងដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
លោករដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានបន្ដទៀតថា ត្រូវពន្យល់ណែនាំដល់មាតា បិតា ឲ្យគាត់ចេះអប់រំកូនចៅ ជៀសឲ្យផុតពីគ្រឿងញៀន ព្រោះអ្នកបានប្រើប្រាស់ភាគច្រើនជាយុវវ័យ ដែលធ្វើឲ្យសង្គមជាតិ យើងបាត់កម្លាំងពលកម្ម ធនធានមនុស្ស ប៉ះពាល់ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃ បង្កកើតមានអំពើហឹង្សា លួច ឆក់ ប្លន់ កាប់សម្លាប់ជាដើម ដោយសារតែថ្នាំញៀន, ត្រូវបង្រៀនឲ្យគាត់ចេះគោរព ច្បាប់ចរាចរណ៍ក្នុងការកាត់ បន្ថយអត្រាគ្រោះថ្នាក់ រីឯអ្នកដល់អាយុបោះឆ្នោតសូមទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៦ ។
ក្នុងឱកាសនោះផងដែរ លោក ចាន់ អ៊ាន រួមទាំងក្រុមការងារ បានផ្តល់មូលនិធិ សម្តេចក្រឡាហោម ស ខេង ជូនដល់ស្ត្រីសម្រាលកូន២នាក់ ក្នុងមួយអ្នក២០ ម៉ឺនរៀល និង ឧបត្ថម្ភថវិការមួយចំនួន។ អ្នកជំងឺ២នាក់ កំពុងសម្រាកព្យាបាលក្នុង មណ្ឌលសុខភាពផងដែរ ថែមទាំងឧបត្ថម្ភ ដល់សមត្ថកិច្ច២នាក់ ចុះបេសកកម្ម ការពារសុវត្ថិភាព ការិយាល័យ ចុះឈ្មោះបោះឆ្នោតរយៈពេល៣ខែ និង ក្រុមការងារឃុំព្រៃព្នៅ ថវិការសរុប៤លាន ៣សែនរៀល ផងដែរ ៕
មតិយោបល់