សេអ៊ូល៖ លោក Koh Dong-jin បុគ្គលិកជាន់ខ្ពស់ Samsung ទទួលបន្ទុកផ្នែកអាជីវកម្មទូរស័ព្ទចល័ត បានចេញសេចក្ដីប្រកាសជាផ្លូវការថា មានតែ Samsung Galaxy Note 7 ចំនួន ៣៥គ្រឿងប៉ុណ្ណោះ ដែលមានបញ្ហា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ នៅថ្ងៃទី០២ ខែកញ្ញា។
សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា Samsung Galaxy Note 7 បានកើតមានបញ្ហា រហូតដល់ផ្ទុះឆេះខណៈពេលកំពុងសាកថ្ម។
«គិតត្រឹមថ្ងៃនេះ សរុបទាំងអស់មាន Samsung Galaxy Note 7 ចំនួន ៣៥គ្រឿង ដែលបញ្ហា ហើយបានមករាយការណ៍ដល់ក្រុមហ៊ុន ខណៈដែលក្នុងនោះមានតែ ២៤គ្រឿង ដែលកើតមានបញ្ហាពាក់ព័ន្ធនឹងថ្ម។ យើង (Samsung) សុំទោសចំពោះបញ្ហាដែលកើតមាន ហើយយើងនឹងទូទាត់សំណងដល់អតិថិជន ដែលជួបបញ្ហា»។ នេះជាសំដីរបស់លោក Koh បានថ្លែងនៅក្នុងសេចក្ដីកាសព័ត៌មាន៕
មតិយោបល់