ព័ត៌មានកីឡា

Real Madrid បដិសេធមិនទិញយក Fabregas ពី Chelsea ទេ

ក្លឹប Real Madrid បានចេញមកបដិសេធមិនព្រមទិញយកខ្សែបម្រើ Cesc Fabregas ពីក្លឹប Chelsea ឡើយ បើទោះបីជាកីឡាកររូបនេះមានសមត្ថភាព ហើយអាចមានតម្លៃខ្លួនទាបក៏ដោយ។

Fabregas ត្រូវបានក្លឹប Chelsea ប្រកាសលក់ចេញ បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងក្រោមការដឹកនាំរបស់លោក Conte មិនទាន់ល្អដល់កម្រិត ខណ:ដែលមានកីឡាករថ្មីៗចូលរួមក្រុមជាច្រើន។ ការប្រកាសលក់នេះ ធ្លាប់មានដំណឹងថាក្លឹប Real Madrid មានចំណាប់អារម្មណ៍ដើម្បីទិញទៅជំនួសកន្លែងកីឡាករផ្សេង។

Cesc Fabregas3

យ៉ាងណាមិញ មុនបិទទីផ្សារដោះដូរកីឡាករថ្ងៃទី៣១នេះ លោក Zidane បាននិយាយក្រុមរបស់លោកមិនទិញកីឡាករថ្មីបន្ថែមនោះទេ ខណ:ដែលសមាជិកក្នុងក្រុមទាំងអស់គឺមានសមត្ថភាពគ្រប់គ្រាន់ និងអាចលេងប្រជែងយកពានរង្វាន់បានហើយ។

ខ្សែបម្រើវ័យ២៩ឆ្នាំខាងលើនេះ ចូលលេងឱ្យ Chelsea តាំងពីឆ្នាំ២០១៤កន្លងទៅ អំឡុងពេលលោក Jose Mourinho នៅដឹកនាំ ហើយថែមទាំងជាកីឡាករនាំលេងល្អម្នាក់ផងដែរ។ Fabregas ចូលលេងឱ្យជម្រើសជាតិអេស្ប៉ាញតាំងពីឆ្នាំ២០០៦ បង្ហាញខ្លួនបាន១០៥ប្រកួត រកបាន១៥គ្រាប់៕

Cesc Fabregas2

មតិយោបល់