ព័ត៌មានកីឡា

មួយឃ្លាពីតារា Thai Fight មុខស្រស់ Antione Pinto ទៅកាន់ កែវ រំចង់ គួរឲ្យគោរព

« រីករាយណាស់ដែលបានជួបអ្នក! ថែរក្សាខ្លួន ហើយសង្ឃឹមថានឹងបានឃើញសម្លាញ់ចូលវាយ Thai Fight ម្តងទៀត ។ ស្រលាញ់កម្ពុជា។» នេះជាសំណេរចេញពីទឹកចិត្តអ្នកប្រដាល់សញ្ជាតិបារាំង Antione Pinto ដែលវាយតំណាងថៃ នៅកម្មវិធី Thai Fightលើបណ្តាញសង្គមរបស់គេ ។

Antione បានជួប កែវ រំចង់ កាលពីខែមុន គ្រាដែលអ្នកប្រដាល់ចិត្តសឿងកម្ពុជា ទៅកម្សាន្ត និងទស្សនាការប្រកួត Thai Fight នៅប្រទេសថៃ។ អ្នកទាំងពីរបានថតរូបជាអនុស្សាវរីយ៍ និងចែកចាយលើបណ្តាញសង្គមរៀងខ្លួន។

ថ្វីបើពុំដែលប្រកួតគ្នា តែ Antione និង រំចង់ សុទ្ធតែបានបំបាក់ដៃគូ ខ្មែរ ថៃ រៀងខ្លួននៅលើសង្វៀន។ Antione ធ្លាប់បំបាក់ សេន ប៊ុនថេន ខណ: កែវ រំចង់ ធ្លាប់យកឈ្នះ Iquezang ។

Capture

មតិយោបល់