អាមេរិកៈ ក្រុមហ៊ុន Samsung ប្រហែលជាត្រូវចំណាយ ១ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងប្រកាសប្រមូលស្មាតហ្វូន Galaxy Note 7 ចំនួន ២.៥លានគ្រឿង ដែលគម្រោងនេះនឹងត្រូវធ្វើឡើងតែ ២សប្ដាហ៍ប៉ុណ្ណោះ។
ទូរទស្សន៍ Bloomberg បានចេញផ្សាយថា ការប្រកាសប្រមូល Samsung Galaxy Note 7 នៅជុំវិញពិភពលោក ដើម្បីផ្លាស់ប្ដូរថ្មី បន្ទាប់ពីកើតមានករណីផ្ទុះឆេះ ខណៈពេលកំពុងសាកថ្ម គឺ Samsung អាចនឹងត្រូវចំណាយលុយយ៉ាងហោចណាស់ ១ពាន់លានដុល្លារអាមេរិក ដែលនេះជាការចំណាយសរុប។
មិនត្រឹមតែមានការចំណាយខ្ពស់រហូតដល់ ១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះទេ ការប្រកាសប្រមូលនេះ ក៏បានកាត់បន្ថយប្រាក់ចំណូលរបស់ក្រុមហ៊ុនប្រមាណជា ៥ភាគរយ ហើយអាចនឹងប៉ះពាល់ដល់ប្រជាប្រិយភាពថែមទៀតផង ខណៈដែលវត្តមាន iPhone ជំនាន់ថ្មីជិតដល់ថ្ងៃបង្ហាញខ្លួន៕
មតិយោបល់