ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បុរសវ័យ ៨៨ ឆ្នាំម្នាក់ ត្រូវទឹកជំនន់ហូរគួចយកទៅឆ្ងាយ នៅអូស្រ្តាលី

អូស្រ្តាលី: បើតាមអាជ្ញាធរ បានឲ្យដឹងថា កសិករម្នាក់ ត្រូវបានហូរនាំទៅឆ្ងាយ ដោយសារទឹកជំនន់ នៅភាគខាងលិចរដ្ឋ Victoria ប្រទសអូស្ត្រាលី។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

បុរសម្នាក់នោះ មានអាយុ ៨៨ ឆ្នាំ បានបើកបររថយន្ត នៅក្បែរទីក្រុង Hamilton ចម្ងាយ ៣០០ គីឡូម៉ែត្រ ពីភាគខាងលិចនៃទីក្រុង Melbourne ហើយក៏ត្រូវបានទឹកជំនន់ហូរគួចរថយន្តរបស់គាត់ ចូលទៅក្នុងទំនប់វារីអគ្គិសនី កាលពីល្ងាចថ្ងៃពុធ។

ស្នងការគ្រប់គ្រងសង្គ្រោះបន្ទាន់ លោក Craig Lapsley បាននិយាយថា សេវាសង្រ្គោះបន្ទាន់របស់រដ្ឋ (SES) បានរកឃើញរថយន្តរបស់គាត់ ប៉ុន្តែមិនឃើញបុរសកសិករនោះទេ។

មកទល់ពេលនេះ គេនៅមិនទាន់ដឹងថា គាត់នៅរស់យ៉ាងណាទេ ខណ:ប្រតិបត្តិការជួយសង្គ្រោះ កំពុងនៅតែបន្តស្វែងរក។

គួរបញ្ជាក់ដែរថា មនុស្ស ១៧ នាក់ហើយ ត្រូវបានគេជួយសង្គ្រោះ ដោយសារទឹកជំនន់ នៅភាគខាងលិចរដ្ឋ Victoria ខណ:ដែលតំបន់ ១៨ កន្លែងកំពុងរងផលប៉ះពាល់ និងសាលា ១៣ ព្រមទាំងផ្លូវ ១៨០ ខ្សែ ត្រូវបានបិទ៕

koala

weather

មតិយោបល់