ព័ត៌មានកីឡា

គ្រូថៃ៖ កូនក្រុមខ្ញុំលេងដូចមិនចង់ឈ្នះកម្ពុជាអីបន្តិចសោះ

លោក Anuruck Srikerd គ្រូបង្វឹកក្រុម U19 ថៃ ថាកូនក្រុមរបស់ខ្លួនហាក់ពុំមានមហិច្ឋតាចង់ឈ្នះកម្ពុជា សូម្បីបន្តិច ក្នុងជំនួបកាលពីម្សិលមិញ នៅកីឡដ្ឋាន Hang Day ទីក្រុងហាណូយប្រទេសវៀតណាម។

ថ្លែងប្រាប់ Post News ក្រោយចប់ការប្រកួត គ្រូបង្គោលរូបនេះថ្លែងថា កូនក្រុមខ្លួនមិនយកចិត្តទុកដាក់លេង ហើយមិនអាចរក្សាទម្រង់ប្រកួតតាមដែលលោកដាក់ឲ្យ។

« ខ្ញុំអត់សប្បាយចិត្តសោះ កូនក្រុមខ្ញុំដូចមិនចង់លេង ឬលេងមិនចង់ឈ្នះកម្ពុជាយ៉ាងម៉េចទេ។ ពួកគេមិនសូវប៉ះបាល់ឲ្យគ្នា ហើយមិនចង់ដាក់សម្ពាធទៅដៃគូ។ បើពួកគេធ្វើតាមយុទ្ធសាស្ត្រខ្ញុំ ច្បាស់ណាស់យើងនឹងបានជ័យជម្នះល្អជាងនេះ។ » សម្តីលោក Anuruck Srikerd ។

16-09-16-aff-u19-cambodia-vs-thailand_sport_at-ha-noi-3

បន្ថែមលើនេះគ្រូវ័យកណ្តាលដដែលបន្ថែមថា កម្ពុជា អភិវឌ្ឍរហ័សស្ទើរមិនគួរឲ្យជឿ។ លោកថែមទាំង ពោលថាលោកពេញចិត្តទម្រង់លេងរបស់កម្ពុជាយ៉ាងខ្លាំងថែមទៀតផង។

ថៃ បានវាយបកយកឈ្នះកម្ពុជា ដោយលទ្ធផល ២-១ កាលពីម្សិលមិញ។ ជ័យជម្នះនេះ បានជួយឲ្យគេបាន៩ពិន្ទុ ស្មើក្រុមកំពូលតារាងអូស្រ្តាលី។ ចំណែកកម្ពុជា ធ្លាក់មកលេខ៤ មាន៣ពិន្ទុ។

16-09-16-aff-u19-cambodia-vs-thailand_sport_at-ha-noi-416-09-16-aff-u19-cambodia-vs-thailand_sport_at-ha-noi-516-09-16-aff-u19-cambodia-vs-thailand_sport_at-ha-noi-816-09-16-aff-u19-cambodia-vs-thailand_sport_at-ha-noi-916-09-16-aff-u19-cambodia-vs-thailand_sport_at-ha-noi-1116-09-16-aff-u19-cambodia-vs-thailand_sport_at-ha-noi-6

មតិយោបល់