ព័ត៌មានកីឡា

សៅ សុខា៖ សបក ឯកភាពឲ្យក្រុម Cambodian Tiger យកកីឡដ្ឋានសៀមរាប ធ្វើជាទឹកដី

ភ្នំពេញ: លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសឯកភាព និងយល់ព្រមទាំងស្រុង ឲ្យក្លឹប Cambodian Tiger យកកីឡដ្ឋានខេត្តសៀមរាប ធ្វើជាទឹកដី ( Home ) សម្រាប់ប្រកួតលីគរដូវកាលក្រោយ។

ថ្លែងប្រាប់ Post News កាលពីម្សិលមិញ លោក សៅ សុខា រំលេចថា ប្រសិនបើក្រសួងអប់រំ យល់ព្រមហើយ លោកគ្មានអ្វីជំទាស់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ បានសាទរ និងបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ក្លឹបក្នុងលីគកំពូលកម្ពុជាមួយនេះ នឹងបំផុសវិស័យបាល់ទាត់នៅខេត្តដែនដីអង្គរកាន់តែខ្លាំង។

11080514_557383621065204_6749031481485556222_o

« ខ្ញុំអត់មានអ្វីជំទាស់ទេ មានតែអបអរសាទរថែម ព្រោះខ្ញុំជឿថា ថ្នាក់ដឹកនាំជនជាតិជប៉ុន របស់ Tiger នឹងប្រើប្រាស់់ ក៏ដូចជាអភិវឌ្ឍន៍ទីលាននោះឲ្យកាន់តែមានលក្ខណៈស្តង់ដារខ្ពស់។ ក្រសួងអប់រំ បានយល់ព្រមហើយ ដូច្នេះបើពួកគេស្នើមក ខ្ញុំគិតថា គ្មានបញ្ហាអីទេ»។ សម្ដីលោក សៅ សុខា។

បន្ថែមលើនេះ ប្រធានសហព័ន្ធដដែលបន្តថា លោកចង់ឃើញក្រុមទាំងអស់ក្នុងលីគមានកីឡដ្ឋានផ្ទាល់ខ្លួន ពិសេសនៅតាមខេត្តកាន់តែច្រើន ដើម្បីបំផុសការគាំទ្រ នឹងពង្រឹងធនធានយុវជនកម្ពុជា ត្រៀមស៊ីហ្គេម២០២៣។

គួរបញ្ជាក់ថា នេះជាការឆ្លើយតបដ៏ល្អពីសហព័ន្ធ ត្បិតកាលសប្តាហ៍មុនតាមរយៈសំណេរលើបណ្តាញសង្គម ប្រធានក្លឹប Tiger បានលើកឡើងថា ក្រសួងអប់រំ បានឯកភាពរួចរាល់ហើយ ឲ្យក្រុមខ្លួនប្តូរកីឡដ្ឋានទៅប្រកួតនៅខេត្តសៀមរាប៕

មតិយោបល់