ថ្វីបើ ខ្សែប្រយុទ្ធដ៍ឆ្នើម Robert Lewandowski ជាកីឡាករមួយរូប ដែលតែងតែរកបានគ្រាប់បាល់ Hat trick ឲ្យក្រុមបាល់ទាត់ក្នុងលីគអាជីពក៍ដោយ តែសម្រាប់ការលេងឲ្យក្រុមជម្រើសជាតិវិញ ការទាត់ Hat trick គឺកម្រណាស់ សម្រាប់ខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ។
យ៉ាងណាវិញ សម្រាប់ការប្រកួតក្នុងទឹកដី ក្រុមអាមេនៀរយប់មិញនេះ Robert Lewandowski បានស៊ុត ៣គ្រាប់ឲ្យក្រុមជម្រើសជាិប៉ូឡូញ យកឈ្នះក្នុងលទ្ធផល ៦-១។ ៣គ្រាប់របស់ Lewandowski រកបាននៅនាទីទី ១៨, ២៥ និង៦៤ ខណៈ៣គ្រាប់ផ្សេងទៀត រកបានដោយ Kamil Grosicki នៅនាទីទី២, Jakub Blaszczykowski នៅនាទីទី ៥៨ និង Rafal Wolski នៅនាទីទី៨៩ ចំណែកក្រុម អាមេនៀរវិញ រកបានត្រឹម១គ្រាប់សងវិញ ដោយកីឡាករ Hovhannes Hambardzumyan នៅនាទីទី ៣៩។ ដូច្នេះហើយ ក្រោយចប់ការប្រកួតនេះ ក្រុមប៉ូឡូញ មាន ២២ពិន្ទុ លើក្រុមដាណឺម៉ាក ត្រឹម៣ពិន្ទុប៉ុណ្ណោះ ដែលរវាងក្រុមទាំង២ ត្រូវបន្តធ្វើព្យុះធ្វើភ្លើងបន្តទៀត ដើម្បីដណ្តើមកៅអីឡើង ស្វ័យប្រវត្តិ។
ការប្រកួតចុងក្រោយ ប៉ូឡូញ ត្រូវបើកទ្វារទទួលក្រុម ម៉ុងតេណេក្រូ ដែលជាក្តីសង្ឃឹមយ៉ាងខ្លាំងសម្រាប់ពួកគេ ខណៈក្រុម ដាណឺម៉ាក ត្រូវជួបក្រុម រ៉ូម៉ានី ។ រង់ចាំមើលថា តើរវាងក្រុម ប៉ូឡូញ និង ដាណឺម៉ាក មួយណានឹងឡើងដោយស្វ័យប្រវត្តិ និងមួយណាត្រូវប្រកួត Play Off បន្តទៀត?



https://www.youtube.com/watch?v=VRCYwUPUdRw
មតិយោបល់