អាមេរិកៈ បើតាអាជ្ញាធរ បាននិយាយថា ក្រុមជួយសង្គ្រោះ បានជួយសង្គ្រោះអ្នកបើកបរម្នាក់ នៅទីក្រុង San Antonio ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បន្ទាប់ពីរថយន្តរបស់គាត់ ត្រូវបានលិចដោយសារ ទឹកជំនន់កាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
ក្រុមអ្នកជួយសង្គ្រោះ បានពន្លៀតជណ្តើរមួយ ដើម្បីជួយបុរសម្នាក់ ក្នុងគ្រាដែលរថយន្តរបស់គាត់ ត្រូវបានជន់លិច ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង។
ដំបូងគាត់បានធ្លាក់ចុះ ខណៈដែលព្យាយាមទ្បើងជណ្ដើរដោយខ្លួនឯង នៅពេលនោះក្រុមជួយសង្គ្រោះ ក៏ជួយលើកគាត់ឡើងពីក្នុងទឹក។
គួរបញ្ជាក់ដែរថា ទីក្រុង San Antonio ត្រូវបានវាយប្រហារ ដោយមានភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃអាទិត្យទី ២៥ ខែកញ្ញានេះ ដែលបណ្ដាលឲ្យផ្លូវថ្នល់ សាលារៀនជាច្រើន ត្រូវបានបិទកាលពីថ្ងៃចន្ទ៕
https://youtu.be/UJ5t-le3abg
មតិយោបល់