អ៊ីស្រាអែលៈ ទីភ្នាក់ងារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី២៨ ខែកញ្ញានេះ បានឲ្យដឹងថា អតីតនាយករដ្ឋមន្រ្តី ប្រធានាធិបតីអ៊ីស្រាអែល និងម្ចាស់ពាន់រង្វាន់ណូបែសន្តិភាព បានស្លាប់នៅអាយុ ៩៣ ដោយសារជំងឺ ដាច់សរសៃឈាមខួរក្បាល។
យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្រ្តក្នុងប្រទេស បានប្រកាសថា លោក Shimon Peres បានស្លាប់ នៅវេលាម៉ោង ៣ និ៤០នាទីព្រឹកថ្ងៃពុធ។
លោក Peres បានចូលបម្រើនយោបាយអស់រយៈពេលប្រាំពីរទសវត្សរ៍មកហើយ ដែលលោកមានវត្តមានជាសាធារណៈក្នុងប្រទេសអ៊ីស្រាអែល មុនការបង្កើតរដ្ឋជ្វីហ្វក្នុងឆ្នាំ ១៩៤៨ រហូតដល់ពេលបច្ចុប្បន្ននេះ៕

មតិយោបល់