ព័ត៌មានកីឡា

ឡាន​គ្រូ​បង្វឹក​នៅ​អ៊ីតាលី​ម្នាក់ ត្រូវ​ភ្លើង​ឆេះ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ធ្លាក់​ដល់​បាត​តារាង

ឡានរបស់លោក Serse Cosmi គ្រូបង្វឹកក្រុម Trapani ត្រូវគេលួចដុតឆេះខ្ទេច ក្រោយពីលោកបានដឹកនាំក្រុមមួយនេះធ្លាក់ដល់បាតតារាងក្នុងលីគលំដាប់ទី២របស់អ៊ីតាលី Serie B

បើយោងទៅតាម Sky Sport បានសរសេរយ៉ាងនេះថា រថយន្ដ Audi របស់លោក Cosmi ត្រូវភ្លើងឆេះនៅក្រៅផ្ទះរបស់លោកតែម្ដង ក្រោយពីមានការរិះគន់យ៉ាងខ្លាំងចំពោះការដឹកនាំក្រុមរបស់គ្រូបង្វឹករូបនេះ។ ដោយការរិះគន់នោះ គឺក្រោយពីលោកបានដឹកនាំក្រុម Trapani ធ្លាក់ដល់បាតតារាងលីគ Serie B របស់អ៊ីតាលី ពោលគឺ៧ប្រកួតបើករដូវកាលនេះ មិនទាន់រកឃើញជ័យជម្នះនោះទេ។

យ៉ាងណាមិញ ប៉ូលិសមិនទាន់អាចកំណត់ថាជាអ្នកគាំទ្រដែលខឹងគ្រូបង្វឹករូបនេះជាអ្នកធ្វើឬអត់នោះទេ ខណៈដែលពេលកើតហេតុនោះនៅពាក់កណ្ដាលយប់ មិនមាននរណាបានឃើញអ្វីនោះទេ៕

124823910-c65e30b2-f58c-4bf4-b9eb-821970ece59f

មតិយោបល់