ក្លឹប Roma របស់អ៊ីតាលីចង់បានកីឡាករ៣នាក់របស់ក្លឹប Manchester City ដែលនឹងផុតកុងត្រានៅរដូវកាលនេះ។
Pablo Zabaleta, Bacary Sagna និង Gael Clichy នឹងអស់កុងត្រាជាមួយក្លឹប Man City នៅរដូវកាលនេះហើយ ខណៈដែលក្លឹបផ្ទាល់ក៏មិនទាន់ឃើញបង្ហាញពីគោលបំណងចង់បន្ដឱ្យកីឡាករទាំង៣នាក់នេះទៀតដែរ។ ដូច្នេះហើយ បានជាក្លឹប Roma ដែលកំពុងតែប្រជែងយកពានរង្វាន់ Serie A នោះ កំពុងតែទាក់ទងចង់បាន៣នាក់នេះ ដើម្បីទៅពង្រឹងតំបន់ការពាររបស់ខ្លួន។
ទាក់ទិននិងរឿងកីឡាករអស់កុងត្រានេះដែរ ក្លឹប Man City ប្រហែលជាមិនចង់បន្ដឱ្យពួកគេទៀតទេ ព្រោះលោក Pep Guardiola បានបង្ហើបគម្រោងរួចហើយថា នឹងទិញកីឡាករចំណូលថ្មីបន្ថែមទៀតនៅខែមករា ខាងមុខ ត្បិតអីបច្ចុប្បន្នកីឡាករ Man City ទាំងអស់សុទ្ធតែខ្លាំងៗហើយក៏ដោយ។
ក្លឹប Manchester City គិតត្រឹមប៉ុន្មានសប្ដាហ៍នេះ កំពុងតែឈរនៅតារាងលីគកំពូលអង់គ្លេស ដោយមានគូប្រជែង Arsenal កំពុងប្រជែងពីក្រោយ ខណៈដែលក្នុងពានរង្វាន់ UEFA Champions League វិញពួកគេស្ថិតក្នុងវគ្គចែកពូលនៅឡើយ៕
មតិយោបល់