ព័ត៌មានកីឡា

លីគ​អាល្លឺម៉ង់ ​អាច​នឹង​ចេញ​ច្បាប់​ហាម​មិន​ឱ្យ​កីឡាករ Selfie ​ពេល​ស៊ុត​ចូល

លីគកំពូលអាល្លឺម៉ង់ Bundesliga អាចនឹងចេញច្បាប់ថ្មីមួយ ហាមមិនឱ្យកីឡាករដែលរកគ្រាប់បាល់បាន រត់ទៅថត Selfie ជាមួយអ្នកគាំទ្រនោះ ដើម្បីជាការថែរក្សាសណ្ដាប់ធ្នាប់ក្នុងទីលាន។

កាលពីសប្ដាហ៍មុននេះ Douglas Costa របស់ក្លឹប Bayern Munich បានរត់ទៅថត Selfie ជាមួយអ្នកគាំទ្ររបស់ខ្លួន ក្រោយពីរកគ្រាប់បាល់បានក្នុងការប្រកួតជាមួយ Borussia Mönchengladbach។ ក្រោយពីមានហេតុការណ៍នេះហើយ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ កំពុងតែពិភាក្សាគ្នា ថាតើគូរតែមានច្បាស់មួយសម្រាប់កីឡាករឬទេ នៅពេលពួកគេរត់ទៅថត Selfie យ៉ាងនេះ។

ទាក់ទិននិងរឿងនេះ លោក Jochen Drees ដែលជាអាជ្ញាកណ្ដាលមួយរូបបានបញ្ចេញចំណាប់អារម្មណ៍ដែរថា៖ “សម្រាប់ពួកយើង វាអាស្រ័យទៅលើកាយវិការរបស់កីឡាករនិងអ្នកគាំទ្ររបស់ពួកគេ។ គ្មានច្បាប់ទេ តាំងពីដើមមកចំពោះរឿងនេះ។ ជាក់ស្ដែង ខ្ញុំគិតថាល្អ ហើយគ្មានផលប៉ះពាល់អ្វីនោះទេ”៕

 

 

 

មតិយោបល់