ក្រោយពីក្រុម U19 វៀតណាមបានកក់កៅអីទៅលេងពានរង្វាន់ U-20 World Cup 2017 រួចមក ខាងក្រោម Post Sport សូមបង្ហាញប្រិយមិត្តពីប្រទេសចំនួន៥នៅក្នុងតំបន់អាស៊ានដែលធ្លាប់មានឱកាសបានទៅប្រឡូកក្នុងពានរង្វាន់ធំខាងលើនេះដែរ៖
១. ឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី ត្រូវបានគេអញ្ជើញឱ្យចូលលេងពានរង្វាន់ FIFA World Youth Championship កាលពីឆ្នាំ១៩៧៩ ដោយគ្រានោះពួកគេទៅលេងក្នុងនាមក្រុមជំនួសប្រទេសអីរ៉ាក់។
២. ថៃ
ថៃបានចូលរួមប្រកួតពានរង្វាន់ U-17 FIFA World Youth Championship កាលពីឆ្នាំ១៩៩៧ ក្នុងនាមជាក្រុមលេខ២ពានរង្វាន់ U16 AFC Championship ។ ហើយដល់ឆ្នាំ១៩៩៩ ពួកគេបានទៅលេងពាននេះម្ដងទៀត ក្រោយពីឈ្នះជើងឯកU-16 AFC Championship ក្នុងឆ្នាំ១៩៩៨។

៣. ម៉ាឡេស៊ី
ម៉ាឡេស៊ី បានធ្វើជាម្ចាស់ផ្ទះពានរង្វាន់ FIFA World Youth Championship ក្នុងឆ្នាំ១៩៩៧ ដោយក្នុងការប្រកួតនេះដែរ ក៏មានកីឡាករក្មេងៗល្បីៗនៅគ្រានោះចូលរួមដែរ រួមមាន Juan Román Riquelme, David Trezeguet, Michael Owen និង Thierry Henry ។

៤. មីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា បានចូលលេងពានរង្វាន់ FIFA U-20 World Cup កាលពីឆ្នាំ២០១៥កន្លងទៅ ដោយការដែឡបានទៅលេងក្នុងពានរង្វាន់នេះ ក្រោយពីពួកគេបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U-19 Championship កាលពីឆ្នាំ២០១៤។

៥. វៀតណាម
ក្រុមជម្រើសជាតិ U-19 វៀតណាម បានឡើងលេង U-20 World Cup 2017 ក្រោយពីពួកគេបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងការប្រកួត AFC U-19 Championship ។

មតិយោបល់