ចេញឆក់ភ្លាត់ស្នៀត កាត់មុខកម្លាំងល្បាត អាវុធហត្ថភ្នំពេញ ជាប់ខ្នោះបានសម្រេច…

ភ្នំពេញ:កាលពីវេលាម៉ោងប្រមាណ ២៣និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច លើផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនរងគ្រោះ ជាជនជាតិចិន កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងរួច បម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន កំពុងល្បាតក្បែរនោះក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ភ្លាមៗតែម្តង។…

គ្រាន់តែទំនាស់ពាក្យសម្តីគ្នារឿងដឹកភ្ញៀវដាក់នៅកាសុីណូសោះជនសង្ស័យហិង្សាដាក់ជនរងគ្រោះត្រូវសមត្ថកិច្ចឃាត់…

កំពត:យោងតាមផេកកងរាជអាវុធហត្ថខេត្តកំពតបានអោយដឹងថា នៅវេលាម៉ោង០០និង១៥នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនាកើតឡើងនៅចំណុចមុខកាស៊ីណូយីហោ ខ្ញុំ ស្ថិតនៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បង្កឡើងដោយឈ្មោះយី ហ៊ត បានទាត់ទៅលើឈ្មោះសេង មាន ចំនួនបីជើងលុះបន្តិចក្រោយមកឈ្មោះយី ហ៊ត បានទៅផ្ទះយកដាវមកគំរាមទៅលើជនរងគ្រោះថែមទៀត លុះនៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ…

ករណីបុរសម្នាក់លង់ទឹកសមុទ្របណ្តាលអោយស្លាប់ម្តុំឆេ្នរអូរឈើទាលព្រឹកនេះរកឃើញសាកសពហើយ…

ព្រះសីហនុ:យោងតាមផេកកងរាជអាវុធហត្ថខេត្តព្រះសីហនុបានអោយដឹងថា បន្ទាប់ពីកងកម្លាំងសមត្ថកិច្ចចម្រុះពាក់ព័ន្ធ បានខិតខំប្រឹងប្រែងស្វែងរកមនុស្សលង់ទឹកសមុទ្របាត់ខ្លួន ក្នុងហេតុការណ៍ជួយសង្រ្គោះកូនប្រុសនៅចំណុចឆ្នេរ​អូរឈើទាល​ ពេលនេះបានប្រទះឃើញសាកសពហើយ ឈ្មោះ ហេង ពិសិដ្ឋ ភេទប្រុស អាយុ៤៣ឆ្នាំ បាត់ខ្លួនកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ត្រូវអណ្តែតទ្បើងនៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្បែរពោង សញ្ញាសម្គាល់ពណ៌ក្រហម។ចំពោះមុខលោកឧត្តមសេនីយ៍ត្រី ហេង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីយកកាំបិតខ្វែវនិងដាវកាប់ជនរងគ្រោះបណ្តាលអោយដេរ២០ថ្នេរ…

ឧត្តរមានជ័យ:ដោយទទួលបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីហឹង្សាដោយចេតនា ប្រព្រឹត្តនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចមាត់បឹងស្នោ ស្ថិតនៅភូមិសំរោង…

ឆក់ទូរស័ព្ទភ្លាម រត់ឡើងម៉ូតូគេចខ្លួនភ្លាម ក៏ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួនភ្លែត…

ភ្នំពេញ:កាលពីវេលាម៉ោងប្រមាណ ០៧និង០០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ជនរងគ្រោះ ជាជនជាតិកូរ៉េ កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ ដើរមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយរត់ឡើងម៉ូតូ ដែលមានគ្នា០២នាក់(ប្រុស០១ ស្រី០១)…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូប្រជាពលរដ្ឋ…

ព្រះសីហនុ:តាមបណ្តឹងរបស់ម្ចាស់ម៉ូតូឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ គ្មានស្លាកលេខ កាលពីវេលាម៉ោង១៩:១៥នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ភូមិត្រពាំងគា…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៥នាក់ករណីក្រុមចោរឆក់យ៉ាងសកម្ម នៅខេត្តព្រះសីហនុ…

ព្រះសីហនុ: អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស…

សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់ករណីរក្សាទុកជួញដូរគ្រឿងញៀន នៅខេត្តតាកែវ…

តាកែវ៖ នាវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា ខេត្តតាកែវ និងព្រះរាជអាជ្ញា ខេត្តព្រះសីហនុ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ…

ធាក់ប្លន់ម៉ូតូនៅទឹកដីស្រុកគងពិសីខេត្តកំពង់ស្ពឺ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញរកឃើញម៉ូតូវិញ នៅទឹកដីខណ្ឌដង្កោនិងឃាត់ខ្លួនអ្នកពាក់ព័ន្ធម្នាក់ បញ្ជូនទៅតុលាការ…

ភ្នំពេញ:កាលពីវេលាម៉ោងប្រមាណ ២១នឹង១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី ក្រុមជនសង្ស័យមួយក្រុមមានគ្នា ០៦នាក់ ជិះម៉ូតូ០៥គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ និងស្រែកគម្រាមថា នឹងកាប់សម្លាប់ចោល ធ្វើឲ្យជនរងគ្រោះភ័យខ្លាច ក៏បណ្តោយ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់កាបូបស្រ្តីម្នាក់ធ្លាក់ពីលើPass Appបណ្តាលអោយបោកទៅនឹងថ្នល់…

ភ្នំពេញ:កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥៧នាទី មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ កង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook។ តាមរយៈវីដេអូរថយន្ត…