នគរបាលស្រុកមោងឬស្សី​ នាំខ្លួនអ្នកលេងល្បែង​ស៊ីសងខុសច្បាប់ចំនួន ​០៥នាក់ អប់រំណែនាំក្នុងមូលដ្ឋាន

បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងទី២០ ខែកញ្ញា ឆ្នាំ២០​២​២​ វេលាម៉ោង១៥ និង០០នាទី លោ​កវរ​សេនីយ៍ឯក ស គឹមឡុង​ អធិការនគរបាលស្រុកមោងឬស្សី បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិ​ការ​ដ្ឋាននគរបាលស្រុក​ រួមជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលរដ្ឋបាលគារ​…

ស្រ្តីអាយុ២៦ឆ្នាំម្នាក់ទើបនឹងរៀបការ ជិះម៉ូតូម៉ាកធូដេ១គ្រឿង ត្រូវរថយន្តកុងតឺន័រកិនស្លាប់ចោលប្តី ក្រោយពេលបញ្ជូនទៅសង្រ្គោះ

កណ្តាលៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ស្រ្តីម្នាក់ទើបនឹងរៀបការហើយបាន២ទៅ៣ខែ ជិះម៉ូតូធូដេ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BY-1366 ត្រូវរថយន្តកុងតឺន័រ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 4A-9987 បើកបរបុកនិងកិន បណ្តាលឲ្យស្លាប់បាត់បង់ជីវិតចោលប្តី ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងស្ថិតត្រង់ចំណុចម្តុំរង្វង់មូលស្ពានព្រែកសំរោង សង្កាត់តាខ្មៅ…

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណី​ប​ង្ខាំ​ង​​មនុស្សដោយខុសច្បាប់ ធ្វើ​ទា​រុ​ណ​កម្ម​​ជំ​រិ​ត​​ទារ​ប្រាក់ និងប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធ​ប​ង្ខាំ​ង​​មនុស្ស ដោយខុសច្បាប់ប្រើ​ទា​រុ​ណ​កម្ម​​ជំ​រិ​ត​​ទារ​ប្រាក់ និងប្រើប្រាស់ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចសណ្ឋាគារឡាក់គីស្តារ…

ជនសង្ស័យចំនួន០៧នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះយកម៉ូតូ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកក្រគរ កម្លាំងប៉ុស្តិ៍ឈើតុំ កម្លាំងប៉ុស្ដិ៍ក្បាលត្រាច កម្លាំងប៉ុស្ដិ៍កំពង់លួង កម្លាំងប៉ុស្ដិ៍អន្លង់ត្នោត ដឹកនាំដោយលោកវរសេនីយ៍ទោ…

សេចក្តីបំភ្លឺព័ត៌មានទាក់ទងទៅនឹងការចុះផ្សាយថា “មានជនស៊ីវិលដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ“

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយថា “ មានជនស៊ីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ “ ក្រោយពីជួបទល់មុខគ្នារវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្នកបើកម៉ូតូកង់៣ បានបញ្ជាក់យ៉ាងច្បាស់ថា ជនស៊ីវិលដែលដឹកគាត់ទៅបញ្ចាំទូរសព្ទ ហើយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡើយ ជាជនស៊ីវិលឆ្លៀតឱកាស បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងករណី ដែលកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា…

Update៖ សូមជួយស៊ែរផង! បងប្អូនណាបាត់ម៉ូតូ អាចយកឯកសារមកពិនិត្យនៅវិថី OCIC

ភ្នំពេញៈ យោងតាមផេក អធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះថា អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ (ក្រោយស្ថានីប្រេងឥន្ទនះ PTT ជាប់វិមានអាហារ) ។ សូមបងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ អាចយកឯកសារមកពិនិត្យនៅ OCIC ដែលមានទីតាំងស្ថិតនៅ វិថី OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា…

បុរសម្នាក់ស្រវឹងស្រា បើករថយន្តលុចស៊ីសNX200t បុកចូលផ្ទះប្រជាពលរដ្ឋ ដើមស្តៅ និងស្លាកប៉ាណូ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកទម្លុះដើមស្ដៅ និងបង្គោលស្លាកប៉ាណូ ចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលម្ដុំក្បែរតារាងបាល់ទះ លី ហេង១៤៨ តាមបណ្ដោយផ្លូវ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក…

បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបុកសួនច្បារវត្តសំរោងអណ្ដែត បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តរេចង្កូតបុកខឿនសួនច្បារ បណ្ដាលឲ្យរងការខូចខាត ត្រង់ចំណុចក្បែរវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវសំរោងអណ្ដែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងជោកជាំបើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ…

រន្ធត់ណាស់! មន្រ្តីយោធាម្នាក់បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តសាំយ៉ុងបុកចំពីមុខពេញទំហឹង

ភ្នំពេញៈ នាវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចក្បែរ និងផ្លូវរថភ្លើង ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពមានឈ្មោះ យឿន សុវណ្ណ អាយុ ៥២ឆ្នាំ ជាមន្រ្តីបំរើការងារនៅក្រសួងការពារជាតិ…

សូមជួយស៊ែរចែកគ្នាឲ្យបានដឹងផង! សមត្ថកិច្ចធ្វើការបិតបង្ហាញស្លាកលេខម៉ូតូ និងលេខតួម៉ាស៊ីន បងប្អូនចង់មកផ្ទាល់ក៏បាន ឫ…

ភ្នំពេញៈ (ព័ត៌មានបឋម) សូមជួយស៊ែរចែកគ្នាឲ្យបានដឹងផង! នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចធ្វើការបិតបង្ហាញស្លាកលេខម៉ូតូ និងលេខតួម៉ាស៊ីន ស្ថិតតាមបណ្ដោយផ្លូវ OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សូមបញ្ជាក់៖ ករណីខាងលើនេះ បងប្អូនអាចចូលទៅមើលនៅក្នុងផេក រដ្ឋបាលសាលាខណ្ឌជ្រោយចង្វារក៏បាន ឫក៏អាចមកផ្ទាល់ក៏បាន សមត្ថកិច្ចបានបិតតារាងបង្ហាញឈ្មោះ…