ឃាត់ខ្លួនក្មេងទំនើង ចំនួន ០៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមដងផ្លូវសាធារណ:…

កណ្តាល:បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី ក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់ចេញនូវបទបញ្ជាដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង១៣ ឲ្យចុះធ្វើការស្រាវជ្រាវជាបន្ទាន់ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹងកំពុងល្បាតក្នុងភូមិសាស្រ្តបានប្រទះឃើញមុខសញ្ញាក្មេងទំនើងកំពុងជិះម៉ូតូជ្រេតាមផ្លូវក៏ធ្វើការឃាត់ខ្លួនជាក់ស្តែងបានចំនួន ០៤នាក់ ភេទប្រុស យកមកអង្គភាព។ +វត្ថុតាងចាប់យកៈ ម៉ូតូ ចំនួន ០២គ្រឿង។ +នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង០៤នាក់ បានឆ្លើយសារភាពថា…

ម្ចាស់ម៉ូតូចតទុកនៅលើផ្លូវក្បែរដីឡូស្រាប់តែជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

កោះកុង:ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង៧:៤៥នាទី ជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្សយ័ឈ្មោះ ឈូក ឆៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបមិនពិតប្រាកដនិងឈ្មោះ ហេងសម័យ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរមានទីលំនៅភូមិ០២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ នៅស្រុកកោះធំ…

កណ្តាល:ប្រភពយោងតាមផេកកងរាជអាវុធហត្ថខេត្តកណ្កាលបានអោយដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) កើតឡើង ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កម្លាំងជំនាញ បានចុះស្រាវជ្រាវ រហូតកំណត់បាននូវមុខសញ្ញា។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីករណីដើរលួចម៉ូតូតាមខេត្ត…

ឧត្តរមានជ័យ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងសំរោងបានអោយដឹងថា តាមការណែនាំ ចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ឧត្តរមានជ័យ៖ នៅថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង​ ០៩៖០០នាទី​ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីជនរងគ្រោះឈ្មោះ…

ករណីម្ចាស់ទុកម៉ូតូមុខបន្ទប់ជួលឡើងទៅដេកស្តាប់តែជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:ដោយទទួលបានបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ អោយតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ ល្បាតពួនស្ទាក់ បង្ការទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ជាក់ស្តែងកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២…

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ករណីឃាតកម្មខ្ទប់ផ្លូវដង្ហើមបណ្តាលអោយជនរងគ្រោះស្លាប់…

ពោធិ៍សាត់:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអោយដឹងថា នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៥នាទី សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការរាជធានីភ្នំពេញចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ៤៥៩ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចេញដោយឯកឧត្តមច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ នន ខង ភេទស្រី អាយុ៥១ឆ្នាំ…

បុរសម្នាក់ដោយសារតែប្រើសារជាតិញៀនហួសកម្រិតយកជំពាមកៅស៊ូបាញ់អ្នកភូមិបណ្តាលអោយរងរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង៨​និង​០០​នាទីព្រឹកនៅចំណុចក្រុមទី ០៨ ភូមិកូនក្អែក១ ឃុំរបស់​មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើងបង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ផែន ថន ហៅចូញ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់…

មូលហេតុមកពីការរស់នៅមិនចុះសម្រុងគ្នានិងបញ្ហាទ្រព្យសម្បត្តិប្តីបើករថយន្តបុកកិនប្រពន្ធបណ្តាលអោយស្លាប់ត្រូវសមត្ថកិច្ចឃាត់…

ភ្នំពេញ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំឱពេញ លោកវរសេនីយ៍ឯក ម៉ៅ សឿង អធិការនគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវមន្រ្តីសមត្ថកិច្ចម្នាក់ ដែលបានបើករថយន្តមកបុកជនរងគ្រោះឲ្យធ្លាក់ពីលើម៉ូតូលើចិញ្ចើមផ្លូវ រួចជនសង្ស័យបើករថយន្តកិនជនរងគ្រោះចំក្បាលបណ្តាលឲ្យស្លា_ប់ នៅមុខវត្តឫស្សីស្រស់ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី១៣…

ករណីរថយន្តរវាងម៉ូតូបណ្តាលអោយស្ត្រីម្នាក់រងរបួសធ្ងន់ តាមបណ្តោយផ្លូវជាតិលេខ៣ នៅស្រុកកណ្តាលស្ទឹង…

កណ្តាល:ប្រភពយោងតាមផេកHotline117បានអោយដឹងថាករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្តាលអោយរងរបួសធ្ងន់ ០១នាក់ ភេទស្រី ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។ នៅវេលាម៉ោង ០៦:១៧ នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលព័ត៌មាន ករណីខាងលើ…

អាសូរណាស់!ករណីរថយន្តរវាងម៉ូតូបណ្កាលអោយក្មេងស្រីអាយុ៩ឆ្នាំស្លាប់ម្នាក់និង២នាក់រងរបួស តាមផ្លូវ២១ នៅក្រុងតាខ្មៅ…

កណ្តាល:ប្រភពយោងតាមផេកHotline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យក្មេងស្រីស្លាប់ ០១នាក់ និងក្មេងប្រុស ០២នាក់ រងរបួសស្រាល ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ នៅវេលាម៉ោង ១៧:០៥ នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលព័ត៌មាន ករណីខាងលើស្ថិតនៅ​…