Emirates ផ្តល់តម្លៃពិសេសសម្រាប់ការហោះហើរពី ទីក្រុងភ្នំពេញទៅកាន់ទិសដៅផ្សេងៗ

ក្រុមហ៊ុនអ៊ែមមឺរឹត នឹងផ្តល់ជូនតម្លៃពិសេស សម្រាប់ថ្នាក់អាជីវកម្ម និងថ្នាក់សន្សំសំចៃដល់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា ទៅកាន់ ឌូបៃ និងទិសដៅផ្សេងៗទៀត សម្រាប់អ្នកធ្វើដំណើរ ដែលកក់សំបុត្រទៅមកចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅលើគេហទំព័រផ្លូវការ Emirates។ តម្លៃពិសេសនេះមានសុពលភាព សម្រាប់ធ្វើដំណើរចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា…

សុខា អូតែល សម្រេចឈប់យកថ្លៃសំបុត្រចូលទស្សនា រមណីយដ្ឋាន ឋានសួគ៌បូកគោ

ឧទ្យានជាតិព្រះមុនីវង្ស បូកគោ និងរមណីយដ្ឋានបូកគោ នឹងលែងគិតថ្លៃសំបុត្រចូលទស្សនាហើយ ចាប់ពីថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការលើកលែងថ្លៃសំបុត្រនេះ គឺក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់យក ហើយវានឹងជួយសម្រួលដល់ បងប្អូនប្រជាពលរដ្ឋ…

តារាជួរមុខថៃ ប្រកាសមកសម្ដែងនៅកម្ពុជា!

យោងតាមការបង្ហោះនៅលើហ្វេសប៊ុក តារាចម្រៀងថៃ ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងល្បីឈ្មោះផងលោក James នឹងមកសម្ដែងកម្ពុជា ដោយការបង្ហាញរបស់លោកក៏ដើម្បីគម្រោងសប្បុរសធម៌នៅកម្ពុជាផងដែរ។ ដំណឹងមកកម្ពុជារបស់លោកបានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលអ្នកបោះទុនអញ្ជើញលោកអោយច្រៀង និងបង្ហាញខ្លួននៅកម្ពុជា គឺក្លឹបកម្សាន្តល្បីឈ្មោះមួយនៅកម្ពុជា។ ព័ត៌មានដែលបានទម្លាយចេញពីក្លឹបកម្សាន្តEmpire Club ដែលជាចំណាយទាំងស្រុងក្នុងការអញ្ជើញលោកJames អោយមកកម្ពុជា បានអះអាងថា លោកJames នឹងបង្ហាញខ្លួនច្រៀងរាំនៅកម្ពុជានៅយប់ថ្ងៃទី១៣ តុលា ឆ្នាំ២០១៧នេះ ដោយការច្រៀងរាំរបស់លោកនឹងស្ថិតក្នុងក្លឹបកម្សាន្ត…

រថយន្តស្វ័យបើកបរពិតៗចេញហើយ! គឺ Cadillac CT6 ស៊េរីឆ្នាំ ២០១៨

នេះគឺជារថយន្តដំបូងបង្អស់ដែលត្រូវបានបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិពិតប្រាកដ។ វាមិនមែនកើតចេញមកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សណាមួយដូចជា Alphabet ឬ Telsa នោះទេ ប៉ុន្តែ គឺជារថយន្ត Super Cruise ស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុន Cadillac។ ខុសពីបច្ចេកវិទ្យាជំនួយការបើកបរទំនើបៗរបស់ក្រុមហ៊ុនដទៃ រថយន្តប្រភេទទ្វារ ៤ ធុនធំបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះ ត្រូវបានរចនាឡើងដើម្បីអាចឱ្យវាបើកបរដោយមិនចាំបាច់ត្រូវការមនុស្សបញ្ជាពិតៗ នៅលើដងមហាវិថីធំៗ បើទោះបីជាវាមិនអាចបើកបរនៅផ្លូវក្នុងទីប្រជុំជន ឬផ្លូវលំក៏ដោយ។…

រឿង«ផ្អើលភូមិ» ចេញTrailer បង្អើលអ្នកគាំទ្រមុនលក់សំបុត្រ

ក្នុងចំណោមភាពយន្តខ្នាតធំ គេកត់សម្គាល់ថាភាពយន្តរឿង«ផ្អើលភូមិ» គឺមិនមានបញ្ចេញព័ត៌មានណាមួយទាល់តែសោះ ទាំងពេលក្រុងពាលី និងពេលចេញថត។ អ៊ីចឹងហើយទើបរឿងមួយនេះ ត្រូវបានគេចាប់អារម្មណ៍តែម្ដង ក្នុងពេលស្ងាត់ៗក៏ចេញ Trailer បង្អើលមហាជន និងត្រូវបានប្រកាសថា នឹងដាក់បញ្ចាំងលក់សំបុត្រផ្លូវការនៅចុងខែតុលានេះ។ យោងតាមការប្រកាសរបស់ក្រុមហ៊ុន ពូព្រហ្ម ដែលជាក្រុមហ៊ុនចែកចាយភាពយន្តនៅតាមរោងកុននៅស្រុកខ្មែរ បានអះអាងថា ក្រុមហ៊ុនមួយនេះ នឹងនាំភាពយន្តមួយថ្មី ដែលជាចំណីអារម្មណ៍កម្សាន្តក្អាកក្អាយ ក្រោមចំណងជើងថា«ផ្អើលភូមិ»…

បង្ហាញអត្តសញ្ញាណ បុរសដែលត្រូវគេអះអាងថាជាគូដណ្ដឹង ឱក សុគន្ធកញ្ញា

ព័ត៌មានមួយថ្មីបានទម្លាយចេញទៀតហើយថា បុរសដែលល្បីថាជាគូដណ្ដឹងរបស់តារាចម្រៀង នាង ឱក សុគន្ធកញ្ញា នោះ ការពិតគឺលោក អ៉ឹង សុខលី ដែលជាប្អូនបន្ទាប់ពៅរបស់លោក ងួន ថៅកែហង្សមាស ដែលមុននេះបន្តិចម្នាក់ៗស្មានថាជាកូនប្រុសរបស់លោក ងួន នោះឯង។ លោកគឺជាអគ្គនាយករងទូរទស្សន៍ហង្សមាសកាន់ការងារជាអ្នកគ្រប់គ្រងប្រចាំផលិតកម្មចម្រៀងរបស់ហង្សមាស និងជាអ្នកដឹកនាំកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ហង្សមាសដ៏មានឥទ្ធិពល ដែលស្នាដៃរបស់លោករួមមាន កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian…

ជឿអត់! កក់មុន ១ ថែម ៥ ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា ៤ Huawei nova 2i

ភ្នំពេញ៖ សឹងតែមិនជឿក្រុមហ៊ុនស្មាតហ្វូនឈានមុខ Huawei ប្រចាំប្រទេស កម្ពុជា ផ្តល់តម្លៃពិសេសសម្រាប់ការកម្ម៉ង់ទុកមុននូវស្មាតហ្វូនស៊េរីថ្មីបំផុត បំពាក់​កាមេរ៉ា ៤ (ភ្លោះមុខក្រោយ) ជាមួយមុខងារថតរូបអាជីព ដំបូងគេបង្អស់​លើពិភពលោក Huawei nova 2i តម្លៃត្រឹមតែ ៣២៩ ដុល្លារ និងថែមកាដូកក្រើក​៥ ចាប់ទីថ្ងៃនេះតទៅ។ Huawei…

ការគំរាមកំហែងនុយក្លេអ៊ែរជាបន្តបន្ទាប់ពីកូរ៉េខាងជើង ធ្វើឲ្យកូរ៉េខាងត្បូងមានការប្រុងប្រយ័ត្នជាងមុន

កូរ៉េៈ សារព័ត៌មានផ្សេងៗជាច្រើន រួមទាំងកិច្ចពិភាក្សាគ្នាតាមទូរទស្សន៍ បានបង្ហាញពីការព្រមានយ៉ាងធ្ងន់ធ្ងរថា បញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧។ យ៉ាងណាមិញ ពិតជាគួរឲ្យភ្ញាក់ផ្អាលណាស់ ដែលបញ្ហានេះ ត្រូវបានមនុស្សមួយចំនួនលើកយកមកពិភាក្សា ដោយបើកចំហរ ក្នុងនោះក៏រួមមានទាំងនៅអគាររដ្ឋាភិបាល ឬក៏សភាជាតិផងដែរ។…

ប្រកាសសាលក្រមសំណុំរឿង ថៅកែក្រុមហ៊ុន ស្រីរ័ត្នទេសចរណ៍ បោកលុយអតិថិជន ជិត៣០ម៉ឺនដុល្លារ នៅចុងខែនេះ

ភ្នំពេញៈ ក្រោយពីបានសាកសួរដេញដោលបញ្ចប់សវនាការកាលពីរសៀលថ្ងៃទី៤ ខែតុលា ម្សិលមិញនេះ លោក លាង សំណាត់ ចៅក្រមជំនុំជម្រះនៃសាលាដំបូង បានលើកពេលប្រកាសសាលក្រម សំណុំរឿង របស់ជនជាបចោទ ឈ្មោះ រស់ សុភីរ័ត្ន ថៅកែក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និងទួរស៍ បោកលុយអតិថិជន…

ខេត្តសៀមរាប ត្រូវការព្រលានយន្តហោះថ្មី តម្លៃជាង ៨៨០លានដុល្លារ

ខេត្តសៀមរាប ត្រូវការព្រលានយន្តហោះថ្មី ដើម្បីអាចទទួលយន្តហោះធុនធំ ស្របតាមតម្រូវការកើនឡើងនៃ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់ ព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងកាលពីម្សិលមិញនេះ ។ ការពង្រីកបន្ថែម ក៏ដូចជាការបន្ថែមព្រលានយន្តហោះថ្មី គឺដើម្បីឆ្លើយតបទៅនឹង តម្រូវការចាំបាច់នៃ ការអភិវឌ្ឍន៍លើ វិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងតបទៅនឹងកំណើនភ្ញៀវទេសចរណ៍…