សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន សម្រាប់ដំណើរកម្សាន្ត នាព្រះរាជពិធីបុណ្យអុំទូកខាងមុខ

ភ្នំពេញៈ នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានចូលរួមផ្សព្វផ្សាយ នៃការប្រុងប្រយ័ត្ន ជូនបងប្អូនប្រជាពលរដ្ឋ​ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុក ដែលត្រូវធ្វើទ្បើងនៅខែកត្តិក – មិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ខាងមុខ៕

កុំហក់នឹងស្មាតហ្វូនស៊េរីថ្មី HUAWEI nova 2i កាមេរ៉ា ៤ បើកកម្ម៉ង់ភ្លាម ដាច់ស្តុកភ្លែត!

ភ្នំពេញ៖ ក្រោយពីជោគជ័យខ្លាំង លើស្តុកទីមួយរួចមក ក្រុមហ៊ុនស្មាតហ្វូនឈានមុខ លំដាប់ពិភពលោក Huawei ប្រចាំកម្ពុជា បន្តទទួលកម្ម៉ង់ទុក ស្តុកទី២ របស់ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា 4 Huawei nova 2i តម្លៃត្រឹមតែ $329 មានថែមកាដូដ៍កក្រើក តម្លៃដ៍រន្ធត់ ពីថ្ងៃនេះ…

បុណ្យអុំទូកឆ្នាំនេះ នឹងមានកៅអីពិសេស សម្រាប់ភ្ញៀវអន្តរជាតិ ទស្សនាការប្រណាំងទូក

កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ បានប្រកាសឲ្យដឹងថា នាឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អបអំបុក ពីថ្ងៃទី ២ ដល់ ទី ៤ ខែវិច្ឆិកា ខាងមុខនេះ ក្រសួង នឹងរៀបចំវេទិកាដោយឡែក ស្ថិតនៅខាងជើងវេទិកាកិត្តិយស មុខព្រះបរមរាជវាំង សម្រាប់ជូនទេសចរបរទេស។ ការរៀបចំជាពិសេសនេះ…

ចាប់ពីថ្ងៃនេះ ការចូលទស្សនា រមណីយដ្ឋាន ឋានសួគ៌បូកគោ លែងតម្រូវឲ្យបង់ប្រាក់ហើយ

ឧទ្យានជាតិព្រះមុនីវង្ស បូកគោ និងរមណីយដ្ឋានបូកគោ នឹងលែងគិតថ្លៃសំបុត្រចូលទស្សនាហើយ ចាប់ពីថ្ងៃទី ១៥ ខែតុលា នេះហើយ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តកំពត។ លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានធ្វើពិធីអបអរសាទរឱសានវាទ នៃការលក់សំបុត្រចូលកម្សាន្ត រមណីយដ្ឋានឋានសួគ៌បូកគោ ដោយមានការចូលរួមពី ប្រតិភូយុវជនជាង…

សុខា ផ្លាហ្សា នឹងក្លាយជា មជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេ នៅខេត្តសៀមរាប

ក្រុមហ៊ុន សុខា អូតែល គ្រោងនឹងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម ដំបូងគេបង្អស់ និងធំជាងគេបង្អស់ នៅខេត្តសៀមរាប ដែលគម្រោងនេះមានឈ្មោះថា សុខា ផ្លាហ្សា។ មជ្ឈមណ្ឌលពាណិជ្ជកម្ម សុខា ផ្លាហ្សា នឹងអភិវឌ្ឍលើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅជាប់នឹង សណ្ឋាគារ សុខា សៀមរាប តាមបណ្តោយផ្លូវ…

Update៖ ខ្មា​ន់កាំភ្លើងជាមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ បាញ់សម្លាប់បុរសម្នាក់ជាសន្តិសុខស្លាប់យ៉ាងអណោចអធ័ម!

ភ្នំពេញៈ ខ្មាន់កាំភ្លើងម្នាក់ដែរគេស្គាល់ថាជានគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ បានប្រើកាំភ្លើងម៉ាករឺទ្បូ បាញ់ទៅលើជនរងគ្រោះម្នាក់ត្រូវចំនួន៣គ្រាប់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះកើតទ្បើងការពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ច្រកផ្លូវចូលប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ) ។ យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុខ្មាន់កាំភ្លើងនិងជនរងគ្រោះកំពុងតែអង្គុយផឹកស៊ីនៅហាងជាមួយគ្នា ជនរងគ្រោះក៏ហៅម្ហូបក្លែមមកហើយគាត់ក៏បានច្រៀងមួយបទកម្សាន្ត ស្រាប់តែចៀងចប់បទហើយក៏ក្រទ្បេកឃើញកាំភ្លើងរបស់ជនសង្ស័យនៅសៀតក្រោយចង្កេះហើយជនរងគ្រោះក៏និយាយទៅកាន់ជនសង្ស័យនោះថាចាំបាច់យកកាំភ្លើងមកធ្វើអីគ្រាន់តែមកផឹកស៊ីសោះសុទ្ធតែធ្វើការដូចគ្នាទេមិនចាំបាច់យកមកទេ ។ចំណែកម្ចាស់ហាងនោះនិយាយថាគាត់យកកាំភ្លើងមកនឹងវាជាទម្លាប់ទៅហើយ។…

វត្តមានរថយន្តបំពាក់ស្ថានីយ៍ចល័ត នឹងផ្តល់សេវាទូរស័ព្ទល្អប្រសើរ ក្នុងឱកាសបុណ្យអុំទូក

ដើម្បីធានាបាននូវ គុណភាពសេវា និងឆ្លើយតបតម្រូវប្រើប្រាស់របស់អតិថិជន ឲ្យបានល្អ នា​ឱកាសបុណ្យអុំទូកខាងមុខនេះ​ និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើដល់ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រៀមរៀបចំរថយន្តបំពាក់ស្ថានីយ៍ទូរស័ព្ទចល័ត នៅតាមបណ្តាទីតាំងសំខាន់ៗ។ នាឱកាសបុណ្យអុំទូក ថ្ងៃទី ២ ដល់ ទី ៤ ខែវិច្ឆិកា ខាងមុខនេះ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនពាន់នាក់…

ខ្លាំងទល់ខ្លាំង ឈាមល្ហាច មុខក្លឹបលឺវេល!!

បាត់ដំបងៈ មានករណីហិង្សាមួយបានកើតឡើង ដោយក្រុមក្មេងស្ទាវបានឈ្លោះប្រកែកគ្នា រហូតឈានទៅដល់ការផ្ទុះហិង្សារវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យភាគីម្ខាងរងរបួសបែកមុខមាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅមុខក្លឹបកម្សាន្តលឺវេល ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រុមក្មេងស្ទាវទាំងនេះ ត្រូវបានក្រុមបង្ការបង្ក្រាបនៃការិយល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បង្ក្រាបបាននិងនាំខ្លួនមកសាកសួរ ក្រោយពីបានបង្កហិង្សាដោយចេតនា បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ…

ផលិតករ២រូប ទម្លាយចំណុចអាក្រក់ ឌុច លីដា ក្រោយនាងបង្ហោះរឿងផលិតករឆបោក

មិនមែនត្រឹមតែតារាថ្មីៗ និងតារាល្បីឈ្មោះតែបានធ្លាក់ទីផ្សារមិនសូវមានការសម្ដែងប៉ុណ្ណោះទេ ដែលប្រឈមនឹងរឿងផលិតករបោកលុយនាពេលចុងក្រោយ សូម្បីតែតារាសម្ដែងល្បីឈ្មោះ កញ្ញា ឌុច លីដា ក៏បានបង្ហោះឲ្យដឹងថាមានផលិតករចិត្តសឿងបោកប្រាស់ចិត្តនាងដូចគ្នាផងដែរ។ នាងបានបង្ហោះឲ្យឃើញពីភាពក្រឡិចក្រឡុចរបស់ផលិតករម្នាក់នោះ ប៉ុន្តែក្រោយការបង្ហោះរបស់នាងក៏មានផលិតករ២រូបដែលសុទ្ធតែបានជ្រើសនាងឲ្យសម្ដែងរបស់គេ ក៏បានបង្ហើបឲ្យដឹងពីចំណុចអាក្រក់របស់នាងជាការវាយបកវិញផងដែរ។ ឌុច លីដា បានសរសេរនៅលើហ្វេសប៊ុកថា «បើអ្នកពិតជាគោរពតាមកិច្ចសន្យាមែននោះ អ្នកត្រូវតែបង់ប្រាក់ឲ្យខ្ញុំ៥០ភាគរយទៀតត្រឹមពាក់កណ្ដាលរឿង តែឥឡូវនេះរឿងជិតចប់ហើយ នៅសល់តែប៉ុន្មានថ្ងៃចុងក្រោយតែប៉ុណ្ណោះ អ្នកមិនគោរពពាក្យសន្យាសោះ សន្យាខ្យល់!…

ព្រលានយន្តហោះឌូប៉ៃ ដាក់សាកល្បងច្រកនិម្មិតសម្រាប់ស្គេនមុខអ្នកដំណើរ

ដើម្បីបង្កើនភាពងាយស្រួល និងសន្តិសុខសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរ​ជាតិ​របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ឌូប៉ៃ បានដាក់សាកល្បងនូវគំរូច្រកផ្លូវសន្តិសុខថ្មីមួយដ៏ទំនើប សម្រាប់ស្កេនមុខអ្នកដំណើរចូលមកកាន់ប្រទេសរបស់ខ្លួន ដែល​វាមានសណ្ឋានដូចជារោងផ្លូវមួយអីចឹង។ យោងតាមរបាយការណ៍ពីកាសែត The National ច្រកឆែកឆេរនោះ មានបំពាក់បច្ចេកវិទ្យារូបភាពនិម្មិត និងកាមេរ៉ារហូតដល់ ៨០ គ្រឿង ដែលអាចស្កេនផ្ទៃមុខ រួមទាំងប្រស្រីភ្នែកអ្នកដំណើរ នៅពេលពួកគេដើរឆ្លងកាត់បាន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះនោះគឺ រូបភាពនិម្មិតដែលរំលេចឡើងនៅអមសងខាងច្រកផ្លូវ អាចមានការផ្លាស់ប្តូរទៅជាទស្សភាពផ្សេងៗ…