ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាបទទួលបានការតភ្ជាប់បណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ដោយឥតគិតថ្លៃ

ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាបទទួលបានការតភ្ជាប់បណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ ដោយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួនឡើយ ព្រោះការចំណាយទាំងអស់ជាបន្ទុករបស់រដ្ឋ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់អនាម័យ បរិស្ថានទីក្រុងឱកាន់តែស្រស់ស្អាត។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិង អនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានថា ក្រៅពីសមិទ្ធផលផ្លូវថ្នល់ទាំង៣៨ខ្សែ…

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍២ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្ត មានជាង១៨ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងឱកាសចុងសប្តាហ៍នេះ (១៣-១៤) មានភ្ញៀវទេសចរ បានចេញដើរទស្សនាកម្សាន្ត សរុប១៨០,២៩៦នាក់។ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ទៀតថា…

ហូឡង់ដាក់ចេញវិធានការបិទខ្ទប់ខ្លះៗឡើងវិញ ខណៈករណីឆ្លងកូវីដ-១៩ នៅអឺរ៉ុបកើនឡើងជាថ្មី

(អំាស្ទែដាំ)៖ ប្រទេសហូឡង់នឹងដាក់ចេញជាថ្មីនូវវិធានការបិទខ្ទប់មួយផ្នែក ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លង COVID-19 ចំពោះមុខនៃការផ្ទុះឡើងរលកថ្មីនៃ ជំងឺដ៏កាចសាហាវមួយនេះនៅក្នុងតំបន់អឺរ៉ុប។ ប្រព័ន្ធផ្សព្វផ្សាយហូឡង់ NOS បានឱ្យដឹងទៀតថា នៅក្រោមវិធានការបិទខ្ទប់មួយផ្នែក, បារកម្សាន្ត ឬក្លឹបរាត្រី, ភោជនីយដ្ឋាន និងហាងទំនិញមិនសូវចាំាបាច់នឹងត្រូវបានបង្គាប់ឱ្យ បិទទ្វារនៅម៉ោង៧៖០០នាទីយប់ ហើយការអនុវត្តបែបនេះនឹងមានរយៈពេលយ៉ាងហោច ៣សប្ដាហ៍រាប់ចាប់ពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះតទៅ។ បន្ថែមពីលើនេះ ប្រជាជនក៏នឹងត្រូវ បានលើកទឹកចិត្តឱ្យធ្វើការពីផ្ទះទៅតាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ…

ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីការត្រៀមរៀបចំបើកដំណើរការអាជីវកម្មខារ៉ាអូខេ KTV ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ឡើងវិញ ក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីការត្រៀមរៀបចំបើកដំណើរការអាជីវកម្មខារ៉ាអូខេ KTV ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ឡើងវិញនៅពេលដែលរាជរដ្ឋាភិបាលអនុញ្ញាត ក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។  

អបអរសាទរ! បទចម្រៀងរបស់ ពេជ្រ សោភា មានអ្នកស្តាប់ច្រើនជាងគេរហូត ៥លានដង ក្នុងកម្មវិធី Pleng

(ភ្នំពេញ)៖ តារាចម្រៀង ពេជ្រ សោភា បានទទួលសមិទ្ធផលដ៏ល្អមួយ ពីកម្មវិធី Pleng ទើបតែទទួលបានលិខិតសរសើរពីក្រុមហ៊ុននេះ ដោយសារតែ ចម្រៀងរបស់នាង មានអ្នកចូលស្តាប់ច្រើនជាងគេក្នុងចំណោមតារាចម្រៀងទាំងអស់នៅក្នុងកម្មវិធី Pleng រហូតដល់ទៅ ៥លានដងឯណោះ ។ តារាចម្រៀងស្រី ពេជ្រ សោភា បានបង្ហាញរូបថតជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុករបស់នាង…

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចរន្តភ្ញៀវទេសចរនៅតែកើនឡើង ដោយសប្ដាហ៍ទី១ខែវិច្ឆិកា មានភ្ញៀវជាង១៧ម៉ឺននាក់ចេញដើរកម្សាន្ត

(ភ្នំពេញ)៖ ចរន្តភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសនៅតែមានការកើនឡើង ដោយចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,០១១នាក់។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុទទួលបានភ្ញៀវ ៣៧,៦៤១ នាក់ រាជធានីភ្នំពេញទទួលបានភ្ញៀវ…

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុក​រយ:ពេល ៣ថ្ងៃ និងកម្មវិធីតន្ត្រីស្គរដៃក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី ខេត្តសៀមរាប !

រដ្ឋបាលស្រុកបន្ទាយស្រី បានប្រកាសរៀបចំពិធីដាល់អំបុករយ:ពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅបរិវេណមណ្ឌល(រង្វង់មូល)បន្ទាយស្រី ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច និងកម្មវិធីតន្ត្រីស្គរដៃ បានប្រារព្ធបន្តចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង​៧យប់ ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីដាល់អំបុកនេះ ក្រោមកិច្ចសហការរវាងប្រជាពលរដ្ឋមកពីភូមិព្រះដាក់…

ឯកឧត្តម ឃួង ស្រេង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ឱ្យអាជ្ញាធរខណ្ឌទាំង១៤ ជុំវិញវិធានការនៃការហាមមិនឱ្យបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកម្សាន្ត

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការនៃការហាមមិនឱ្យបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកម្សាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន ប៊ៀហ្គាឌិន ត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។ ការដាក់នូវបទបញ្ជាបែបនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំស្ដីពី ការជំរុញការងារចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្ដល់ជូន…

ដោយសារឆន្ទះតស៊ូ ពេលនេះ ក្មេងស្រី យ៉ង់ ស្រីនីត កែប្រែខ្លួន ៩០ដឺក្រេ មានសម្រស់កាន់តែស្អាត!

(ភ្នំពេញ)៖ យ៉ង់ ស្រីនីត គឺជាក្មេងស្រីរស់នៅទីជនបទម្នាក់ ដែលកាលពីមួយរយៈមុន មានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់បងប្អូនប្រជាជនខ្មែរ និងអ្នកលេងបណ្តាញសង្គម ព្រោះក្មេងស្រីរូបនេះ មានរូបសម្រស់ស្រស់ស្អឫតពីធម្មជាតិ ប៉ុន្តែមានជីវិភាពលំដាក។ យ៉ាងណាមិញ ក្រោយពេលមានភាពល្បីល្បាញក្នុងបណ្តាញសង្គម នាងត្រូវបានសប្បុរសជនជួយ និងផ្តល់ឱកាសការងារឲ្យធ្វើផងដែរ។ រហូតមកទល់នឹងពេលនេះ ទាំងស្ថានភាពក៏ប្រសើរឡើង និងរូបសម្រស់ គឺកាន់តែស្អាតផងដេរ។ ដោយកាលនោះក្រោយឃើញនាងហើយ…

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមិនបានហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍នោះទេ តែមិនឱ្យរៀបចំជាលក្ខណៈទ្រង់ទ្រាយធំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានហាមឃាត់ មិនឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឱ្យរៀបចំកម្មវិធីជួបជុំលក្ខណៈទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ។ ការគូសបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្ដីនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវពិធីរៀបអាពាហ៍ពិពាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជុំទី១ សម្រាប់ក្រុមអាយុ ៦ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងប្រកាស បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ…