អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុង ដំណើរការ សាងសង់សម្រេចបាន ៩៥%ហើយ

ក្រុមហ៊ុនទទួលបន្ទុកស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុងបានឱ្យដឹងថា ដំណើរការ សាងសង់អាកាសយានដ្ឋានសម្រេចបាន៩៥%ហើយ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ នេះ។ តាមផែនការគ្រោងនឹងប្រតិបត្តិការហោះហើរសាកល្បងលើកដំបូងនាខែចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ។ ថ្លែងក្នុងជំនួបជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្រុមហ៊ុនសាងសង់បញ្ជាក់ថា បើសិនជាការសាកល្បងទទួលបានជោគជ័យ…

ក្រុមហ៊ុន​ Facebook បាន​ផ្លាស់ប្ដូរ​ឈ្មោះ​ថ្មី នៃសាជីវកម្ម​របស់ខ្លួន​ទៅជា Meta

​អាមេរិក៖ ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook បាន​ផ្លាស់ប្ដូរ​ឈ្មោះ​សាជីវកម្ម​របស់ខ្លួន​ទៅជា Meta ដែលជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្ដូរ​ពាណិជ្ជ​នាម​ជាថ្មី​ដ៏​ធំ​។​ ​ក្រុមហ៊ុន​បាន​និយាយថា វា​នឹងមានការ​រួមបញ្ចូលកាន់តែ​ប្រសើរឡើងនូវ​អ្វីដែល​ខ្លួន​ធ្វើ ព្រោះ​វា​ពង្រីក​ការឈាន​ទៅដល់​ហួស​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៅក្នុង​វិស័យ​ដូចជា​សកម្មភាព​ពិតៗ (VR)​។​ ​ការផ្លាស់ប្តូរ​នេះ​មិន​អនុវត្ត​ចំពោះ​ឈ្មោះ​កម្មវិធី​ដាច់ដោយឡែក​មួយៗ​របស់ខ្លួន ដូចជា Facebook, Instagram និង Whatsapp ទេ មានតែ​ក្រុមហ៊ុនមេ​ប៉ុណ្ណោះ​ដែលជា​ម្ចាស់​គ្រប់គ្រង​បណ្ដាញ​ទាំងនេះ។ ​ការកែប្រែ​នេះ​ធ្វើឡើង​បន្ទាប់ពី​រឿងរ៉ាវ​អវិជ្ជមាន​ជាច្រើន​ជា​បន្តបន្ទាប់ ​ទាក់ទង​នឹង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម…

ឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍២ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្តមានជិត ១៤ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៩,៨៦៤នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៦,៤៩៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង…

ផលិតករភាពយន្ត អំពាវនាវឲ្យមានការបើករោងកុងឡើងវិញ បន្ទាប់ពីត្រូវបានបិទទ្វាររាប់រយថ្ងៃ ព្រោះវិបត្តិកូវីដ-១៩

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា មានផលិតករភាពយន្តខ្មែរ និងអ្នកធ្វើការលើវិស័យភាពយន្តជាច្រើននាក់ បានបង្ហោះសារ បង្ហាញពីការអំពាវនាវរបស់ខ្លួន សុំឲ្យមានការបើករោងភាពយន្តឡើងវិញ ដើម្បីស្តារវិស័យភាពយន្ត បន្ទាប់ពីបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ បើនិយាយទៅ តាំងពីរោងភាពយន្តត្រូវបានបិទទ្វារមក គឺមានភាពយន្តជាច្រើន ដែលផលិតករផលិតរួចរាល់ មិនបានចាក់បញ្ចាំងតាមការគ្រោងទុក។ ផលិតករភាពយន្តល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេ ដែលជាម្ចាស់ស្នាដៃរឿងល្បីៗជាច្រើន…

សមត្ថកិច្ចចុះបង្រាបទីតាំងភោជនីយដ្ឋានយីហោ «DM» ឃាត់ខ្លួនមនុស្សជាច្រើននាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះបង្រាបទីតាំងភោជនីយដ្ឋានយីហោ «DM» ដែលលួចបើក ការ៉ាអូខេច្រៀងរាំកម្សាន្ត ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ ឃាត់ខ្លួនប្រុសស្រី ៦៧នាក់ ហេតុការណ៍នេះ ស្ថិតតាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ សង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

សម្ដេចតេជោ ហ៊ុន សែន៖ សង្ឃឹមថា ទាំងការព្យាបាលជំងឺកូវីដ១៩ រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តឬក៏នៅតាមផ្ទះក្តី នឹងប្រព្រឹត្តទៅបានយ៉ាងល្អដើម្បីឈានទៅការបើកប្រទេសឡើងវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ឥឡូវនេះយើងលែងធ្វើតេស្តដោយបិទភូមិ បិទរោងចក្រ ដើម្បីធ្វើតេស្តរហ័សទៀតហើយ ប៉ុន្តែយើងមានទីតាំងជាប្រចាំដើម្បីឱ្យប្រជាពលរដ្ឋដែលសង្ស័យមានជំងឺ covid 19 អាចទៅធ្វើតេស្តដោយខ្លួនឯងនៅទីតាំងនានាដែលក្រុមគ្រូពេទ្យបានប្រចាំការ »។នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារជាសំឡេងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ…

ចុងសប្ដាហ៍៣ថ្ងៃនេះ! ភ្ញៀវទេសចរចេញដើរកម្សាន្តមានជិត ១៤ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៨,០៩៩នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៥,០៦៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,០៣៣នាក់។…

តំបន់រមណីយដ្ឋានទំនប់ស្លា កំពុងទាក់ទាញភ្ញៀវទេសចរ និងសម្បូរទៅដោយទេសភាពស្រស់ស្អាត

តំបន់រមណីយដ្ឋានទំនប់ស្លា ក្នុងខេត្តកំពង់ស្ពឺកំពុងទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្តមិនចេះជិនណាយ ដោយសារ តែទីនោះសម្បូរទៅដោយទេសភាពស្រស់ស្អាត។ លោក រស់ សុខ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិកម្ពុជាថា ទំនប់ស្លា គឺជាតំបន់រមណីយដ្ឋានថ្មីមួយ ដែលភ្ញៀវ ទេសចរ អាចជិះទូកលេងកម្សាន្ត គយគន់ទេសភាពដ៏ស្រស់ស្អាត ដែលមានខ្យូសសម្រាប់អង្គុយលេង និងមានទេសភាពស្រស់បំព្រង ព្រមទាំងមានខ្យល់បរិសុទ្ធ បានជួយបំពេអារម្មណ៍ភ្ញៀវដែលមកកម្សាន្តនៅទីនោះប្រកបដោយភាពសប្បាយរីករាយបំបាត់អស់នូវទុក្ខកង្វល់…

រយៈពេល១សប្តាហ៍បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវចេញដើរកម្សាន្តជាង ៩០ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា សរុបរយៈពេលពេញមួយសប្តាហ៍ (បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ) ភ្ញៀវសរុបមានចំនួន ៩១១,១៤៧នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។ ដោយឡែកសម្រាប់ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន…

លោក គីម ជុងអ៊ុន អំពាវនាវឱ្យលើកម្ពស់ជីវភាពប្រជាជនកូរ៉េខាងជើង ចំពោះមុខទណ្ឌកម្មអន្តរជាតិ

(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមន្ត្រីទាំងឡាយ គិតគូរជាសំខាន់ទៅលើការធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មានភាពប្រសើរឡើង ចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលប្រទេសនេះកំពុងបន្តជួយប្រទះ។ ការលើកឡើងរបស់លោក គីម ជុងអ៊ុន ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងឱកាសដែលលោកបានចូលរួម ក្នុងពិធីរំលឹកខួបទី ៧៦ឆ្នាំ នៃការបង្កើតគណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែមួយគត់ នៅក្នុងប្រទេសកូរ៉េខាងជើង។ ពិធីរំលឹកខួបឆ្នាំនេះ…