ប្តីជើងខ្លាំង! ផឹកស្រវឹងវាយប្រពន្ធមិនបាន វាយម៉ែក្មេករងរបួស!…

តាកែវៈ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃព្រហស្បត្តិ៍ ០២រោច ខែជេស្ឋ ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាបង្កដោយជនសង្ស័យឈ្មោះ អាយ ភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានយកមែកព្រីងមកវាយម្តាយក្មេកឈ្មោះ…

បុរសជើងខ្លាំង២នាក់ ផ្ទុះហិង្សាក្នុងគ្រួសាររាងៗខ្លួន ត្រូវប៉ូលិសចាប់ខ្លួន!

ពោធិ៍សាត់ៈ នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយបង្កឡើងដោយជនសង្ស័យឈ្មោះម្នាក់ឈ្មោះ ស៊ុន ធីចាន់ថា ភេទប្រុស អាយុ២៦ឆ្នាំ បានវាយទៅលើទ្រព្យសម្បត្តិរបស់ជនរងគ្រោះ សុខ អន ភេទប្រុស…

ផឹកស្រវឹង ទាញកាំបិតកាប់ប្រហារ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

ព្រះវិហារៈ កាលពីវេលាម៉ោង៣និង ៣០នាទី រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មានករណីហិង្សា ដោយចេតនាមួយបានកើតឡើង ដោយការ ប្រេីកាំបិតកាប់ បង្ករបួស នៅចំណុចអូរដូនស្ងួន ស្ថិតក្នុង ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។ ជនសង្ស័យឈ្មោះ ទ្បូញ…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស!..

​ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែឧភា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាន ដឹកនាំដោយលោកអធិការស្ដីទី ចុះស្រាវជ្រាវរកជនសង្ស័យឈ្មោះ សឿន ស៊ីម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបានប្រព្រឹត្តករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង៧នាទីយប់ ថ្ងៃទី២៨ ខែឧសភា…

ប្រពន្ធនាំប្រុសមកដេកលើផ្ទះ ប្តី​និង​ឪក្មេកតាមទាន់ ប្រតាយប្រតប់គ្នា រងរបួសធ្ងន់ម្នាក់!

កំពតៈ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង ប្រពន្ធនាំសាហាយមកដេកនៅផ្ទះ ប្តីតាមទាន់ក៏ប្រតាយប្រតប់គ្នា បណ្តាលឲ្យប្តីរងរបួសធ្ងន់និងឪពុកក្មេករងរបួសស្រាល នៅភូមិឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត។ ជនរងគ្រោះឈ្មោះ ហេង គឹមសេង អាយុ៣១ឆ្នាំ និងឈ្មោះ កែវ សុឃឿបអាយុ៤៩ឆ្នាំ។ ចំណែកប្រពន្ធនិងជាកូនបង្កើតជនរងគ្រោះឈ្មោះ…

ឃាត់ប្រពន្ធមិនឲ្យចងក..ត្រូវប្រពន្ធកាប់រងរបួស!

រតនគីរីៈ មានករណីហិង្សាមួយបានកើតឡើង ដោយប្រពន្ធកាប់ប្តីចំក បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិផាក់ណាម ឃុំកោះពាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ ក្លើស កាទឹម ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិគ្រឹង។ ចំណែកប្រពន្ធជាជនសង្ស័យមានឈ្មោះ គឹត…

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!..

ក្រចេះ: កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងត្បូងព្រែកអណ្ដែងដូន ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ កម្លាំងអធិការដ្ឋាន នគរបាលក្រុងក្រចេះ និង កម្លាំងប៉ុស្ដិ៍ក្រគរ បានចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឈីម ណារ៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិត…

ទុក្ខជាន់លើទុក្ខ! បើករថយន្តដឹកអ្នករបួសដែលត្រូវគេកាប់ព្រោះទំនាស់ព្រំដីទៅពេទ្យ បែរជាក្រឡាប់រថយន្តស្លាប់ម្នាក់បន្ថែម!..

ព្រះវិហារៈ នៅវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមួយ ប្រើប្រាស់កាំបិតខ្វែវ កាប់បណ្តាលឲ្យរបួសចំពីលេីក្បាល នៅចំណុចស្រែអូរខ្លុង ខាងត្បូងភូមិស្នាផ្អែក ឃំុស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ចម្ងាយប្រហែល ១៥០០ម៉ែត្រ។ អ្នករងគ្រោះឈ្មោះ វក ជ័យ ភេទប្រុស អាយុ៥៤ឆ្នាំ…

ខឹងជីតាស្តីបន្ទោសតិចតួច! ទាញពូថៅវាយបណ្តាលឲ្យរងរបួសធ្ងន់!

ក្រចេះ: កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) បង្កឡើងដោយជនសង្ស័យឈ្មោះ ឈីម ណារ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ (ត្រូវជាចៅ) បាន យកពូថៅវាយខាងខ្នង…

កំហឹងទល់កំហល់! ខឹងឆ្កែខាំប្អូន លើកគ្នា​មកកាប់ឪពុក​និងកូនដល់ក្នុងផ្ទះ ​សមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់!

​ភ្នំពេញៈ គំនុំរឿងឆ្កែខាំប្អូនក្រុមជនដៃដល់នាំគ្នាជិត១០នាក់ ប្រដាប់ដោយដាវ បំពង់ទីប ចូលកាប់ស្រស់តែម្តងបុរស២នាក់ ឪពុក និងកូនដែលយល់ច្រឡំថាជាម្ចាស់ឆ្កែ ដល់ក្នុងផ្ទះបណ្តាលឱ្យរងរបួសធ្ងន់ ក្រោយធ្វើសកម្មភាពរួចហើយនោះក្រុមជនដៃដល់ បានព្យាយាមរត់គេចខ្លួន តែត្រូវនគរបាលខណ្ឌោធិ៍សែនជ័យ តាមឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៥នាក់។ ករណីហិង្សានេះ បានកើតឡើងនាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…