លោក ត្រាំ រំពឹងថា ការប្រកាសពីកិច្ចប្រជុំកំពូលថ្មី ជាមួយលោក គីម នឹងជាពេលវេលាដ៏សមរម្យ ឆាប់ៗខាងមុខនេះ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថា លោករំពឹងទុកថា កិច្ចប្រជុំកំពូលលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវបានប្រកាស នាពេលដ៏សមរម្យ ឆាប់ៗខាងមុខនេះ ប៉ុន្តែទីតាំងនោះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia…

លោក គីម ចង់ជួបចរចាជាមួយលោក ត្រាំ ក្នុងកិច្ចប្រជុំកំពូលលើកទី ២ ដើម្បីពន្លឿនការលុបបំបាត់អាវុធនុយក្លេអ៊ែរ

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចង់ឲ្យមានជំនួបកំពូលលើកទី ២ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលឆាប់ៗខាងមុននេះ ដើម្បីពន្លឿនការរំសាយអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News…

អាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកកិច្ចចរចាថ្មី ជាមួយកូរ៉េខាងជើង

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានស្វាគមន៍ចំពោះការប្តេជ្ញាដ៏មានសារៈសំខាន់ របស់កូរ៉េខាងជើង ដែលបានធ្វើឡើងនៅអំឡុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ កាលពីថ្ងៃពុធ ក្នុងទីក្រុងព្យុងយ៉ាង ដោយលោកបន្ថែមថា ក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចចរចារភ្លាមៗ ក្នុងគោលបំណងសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅត្រឹមខែមករា ឆ្នាំ ២០២១ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News…

កូរ៉េខាងជើង យល់ព្រមបិទទីតាំងសាកល្បងមីស៊ីល

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បាននិយាយថា លោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នាមួយ ដើម្បីបិទទីតាំងសាកល្បងមីស៊ីលដ៏សំខាន់របស់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ បន្ទាប់ពីជំនួបនៅទីក្រុងព្យុងយ៉ាង មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាលើវិធានការមួយ ដើម្បីសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលកិច្ចព្រមព្រៀងនេះ…

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន បានមកដល់ទីក្រុងព្យុងយ៉ាង សម្រាប់កិច្ចប្រជុំកំពូលជាមួយលោក គីម

កូរ៉េៈ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទទួលស្វាគមន៍លោក មូន ជែអ៊ីន នៅឯព្រលានយន្តហោះទីក្រុងព្យុងយ៉ាង នាថ្ងៃអង្គារនេះ សម្រាប់ការមកដល់របស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំកំពូលលើកទី៣ របស់ពួកគេក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ តាមរយៈរូបភាពក្នុងទូរទស្សន៍…

ក្តីសង្ឃឹមកើនឡើង ខណៈកូរ៉េទាំងពីរ បើកសម្ពោធស្ថានទូតរួមគ្នា នៅតំបន់ព្រំដែនរបស់កូរ៉េខាងជើង

កូរ៉េៈ​ មន្ត្រីកូរ៉េខាងត្បូងម្នាក់ នៅថ្ងៃសុក្រនេះ បាននិយាយថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងបើកការិយាល័យទំនាក់ទំនងរួមមួយ នៅតំបន់ព្រំដែនយោធារបស់កូរ៉េខាងជើង ដែលកំពុងបង្ហាញឲ្យឃើញនូវក្ដីសង្ឃឹម ចំពោះការរីកចម្រើនក្នុងកិច្ចចរចា ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឯកិច្ចប្រជុំកំពូលមួយ នាសប្តាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។…

កូរ៉េខាងត្បូង និងកូរ៉េខាងជើង ចាប់ផ្ដើមកិច្ចចរចាយោធា នៅតំបន់ព្រំដែន

កូរ៉េៈ យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចាប់ផ្តើមកិច្ចចរចាការងារ ទៅលើកិច្ចការយោធា នៅឯតំបន់ព្រំដែនភូមិ Panmunjom ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។ គណៈប្រតិភូយោធាបីរូប មកពីភាគីកូរ៉េទាំងពីរ ដែលដឹកនាំដោយមន្រ្តីថ្នាក់វរសេនីយឯក បានចាប់ផ្តើមកិច្ចចរចារបស់ពួកគេ នៅវេលាម៉ោង…

មេដឹកនាំកូរ៉េខាងជើងលោក គីម ចង់ជួបពិភាក្សាជាមួយលោក ត្រាំ ក្នុងកិច្ចប្រជុំកំពូលថ្មីមួយទៀត..

កូរ៉េៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលលិខិតមួយពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃច័ន្ទ ដើម្បីស្នើសុំឲ្យមានកិច្ចប្រជុំកំពូលលើកទីពីរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៨។ កន្លងមកមេដឹកនាំទាំងពីរ ធ្លាប់បានពិភាក្សាគ្នាអំពីកម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នៅឯជំនួបកំពូលក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២…

កូរ៉េខាងជើង រៀបចំពិធីបុណ្យយោធា ដើម្បីប្រារព្ធខួបលើកទី ៧០

កូរ៉េៈ រថពាសដែករាប់រយគ្រឿង ដែលដឹកទាហានរាប់ពាន់នាក់ បានឈរជើងជាជួរ ក្នុងទីក្រុងព្យុងយ៉ាង ខណៈដែលកូរ៉េខាងជើង ដែលកងកម្លាំងអាវុធនុយក្លេអ៊ែរ បានត្រៀមខ្លួនរៀបចំប្រារព្ធខួប ក្នុងប្រទេសរបស់ពួកគេ តាមរយៈការបង្ហាញពីកម្លាំងយោធាដ៏ធំសម្បើម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។ ពិធីនេះនឹងប្រារព្ធធ្វើទ្បើង នៅព្រឹកថ្ងៃអាទិត្យនេះ ដែលជាខួបលើកទី…

លោក​ ត្រាំ​ អះអាង​ថា នៅតែមានដង្ហើមនៃក្ដីសង្ឃឹម ចំពោះចរចា​នុយក្លេអ៊ែរ​ ជាមួយ​កូរ៉េខាងជើង​​

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្ដេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងធ្វើឲ្យសម្រេចបាន តាមកិច្ចព្រមព្រៀងរួមគ្នាមួយ ស្តីពីការលុបបំបាត់នុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយបានបង្ហាញថា កិច្ចចរចារវាងប្រទេសទាំងពីរ បន្ទាប់ពីភាពជាប់គាំងរាប់សប្តាហ៍កន្លងមក នៅតែមានក្ដីសង្ឃឹម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia…