សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាផ្ញើសារច្បាស់លាស់មួយទៅកាន់កូរ៉េខាងជើង
សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង កំពុងផ្ញើសារយ៉ាងច្បាស់មួយដោយមានការ សម្របសម្រួលគ្នារបស់ខ្លួនអំពីគោលនយោបាយទៅកាន់កូរ៉េខាងជើង។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដែលបានថ្លែងទៅកាន់អ្នកកាសែតកាលពីថ្ងៃពុធហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។ លោកស្រីបានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសជប៉ុននិងកូរ៉េខាងត្បូងថា «ការសម្របសម្រួលដ៏ជិតស្និទ្ធនេះ បញ្ជូនសារយ៉ាងច្បាស់ដល់កូរ៉េខាងជើងថា យើងប្រកៀកស្មាគ្នាដើម្បីដោះស្រាយបញ្ហានេះ»។ ការពិភាក្សាត្រីភាគីនោះត្រូវបានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បើទោះជាទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូងមានភាពល្អក់កករ ដោយសារតែការចោទប្រកាន់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរដែលកើតចេញពីអន្តរាគមន៍របស់ជប៉ុននៅក្នុងប្រទេសកូរ៉េ នៅមុន…