នៅព្រឹកនេះផ្លូវក្រុងពោធិ៍សាត់មួយចំនួន ត្រូវរងការជន់លិចដោយសារភ្លៀងធ្លាក់តាំងពីយប់ មកដល់ឥឡូវមិនទាន់រាំង

ពោធិ៍សាត់ៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់កម្រិតខ្សោយ ចាប់ផ្តើមពីយប់មកមិនទាន់រាំងនៅឡើយ បណ្តាលឲ្យជន់លិចផ្លូវមួយចំនួន នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នៅថ្ងៃនេះផ្នែកខ្លះ នៃក្រុងបាត់ដំបង ទឹកជន់លិចខ្លាំងក្រោយភ្លៀងធ្លាក់មួយមេរួច

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology បានឲ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ព្រឹក ភ្លៀងបានធ្លាក់ក្នុងរយៈពេល ១:៣០នាទី បានបណ្តាលឲ្យជន់លិចផ្នែកមួយចំនួននៃក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជាពិសេសជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៧ដល់១៣ ខែតុលា

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

សូមមេត្តាប្រុងប្រយ័ត្នប្រជាពលរដ្ឋដែលរស់នៅក្បែរទំនប់អាង៧មករា ព្រោះកម្ពស់ទឹកឡើងដល់ ៧,៤ ម៉ែត្រ ហើយ

យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅទំនប់អាង៧មករា និងតាមសណ្តរស្ទឹង ដែលអាចប្រឈមដោយការយាយីពីជំនន់ស្ទឹងព្រែកត្នោត លើភូមិសាស្ត្រខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ កម្ពស់ទឹកនៅទ្វារទឹកទំនប់៧មករា នាម៉ោង៥រសៀលនេះគឺមានកម្ពស់ ៧,៤…

ចាប់ពីថ្ងៃទី៧ដល់៩ ខែតុលា អាចនឹងមានភ្លៀង និងខ្យល់កើនឡើង សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន…!!

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

សូមបងប្អូនប្រុងប្រយ័ត្ន! ជំនន់ទឹកភ្លៀងធ្វើឲ្យខេត្តពោធិ៍សាត់ ប្រកាសអាសន្នជាលើកទី២

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ជំនន់ទឹកភ្លៀងលើកទី២ កំពុងជន់លិចផ្ទះពលរដ្ឋ នៅខេត្តប៉ៃលិន

ប៉ៃលិនៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ព្រឹក ជំនន់ទឹកភ្លៀងបានកើតឡើងនៅភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានជន់លិចផ្លូវក្រួសក្រហមប្រវែងជាង ២៨០ម និងជន់ចូលផ្ទះប្រជាពលរដ្ឋជាង ៥០ខ្នង ។…

សូមប្រុងប្រយ័ត្ន! បងប្អូនដែលរស់នៅជាប់ប្រទេសថៃ និងមាត់សមុទ្រ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៦ ខែតុលា ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្រ្ដាក់ និងជំនន់ទឹកភ្លៀង

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី២៧ ដល់ទី២៩ អាចមានភ្លៀងខ្យល់បក់ខ្លាំង ផ្គរ និងរន្ទះ

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

តោះបងប្អូនបើចង់ដឹងកម្ពស់ទឹកទន្លេ នៅព្រឹកនេះមានការប្រែប្រួលយ៉ាងណានោះ សូមមើលទាំងអស់គ្នា!!!

ក្រសួងធនធានទឹក និងឧតុនិយមៈ ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក