កំពង់ស្ពឺទំនប់ពាមល្វា បានបើកទ្វារទឹកចំនួន ២ទ្វារហើយ ក្រោយទឹកឡើងខ្លាំងហួសពីកម្រិតរក្សាទុក សូមប្រុងប្រយ័ត្ន!!!

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ស្ថានភាពទឹកនៅទំនប់ពាមល្វា-អូរតោង ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នទឹកបានឡើងពេញៗអាង ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបើកទ្វារទឹកនៅទំនប់ពាមល្វា ចំនួន ០២ទ្វារទឹក ក្នុងមួយទ្វារមានកម្ពស់ ២,៥ ម៉ែត្រ និងទំនប់អូរតោង បានបើកទ្វារទឹក ចំនួន ០៧ទ្វារទឹក…

ទឹកអាងកំពីងពួយបានពេញហើយកូត២៤.៥០ម រីឯស្ទឹងបវេលទឹកនៅថេរ

បាត់ដំបងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ទឹកអាងកំពីងពួយបានពេញហើយកូត២៤.៥០ម (១៥០លានម៉ែត្រគូប) មិនគិតបម្រុង ។ តែទឹកនៅតែហូរចូលតាមអូរដូនតានិងអូរស្លាប៉ាង ទោះបី ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបិទប្រឡាយនាំទឹកអូរដូនពៅជិត១០០% ហើយក៏ដោយចុះ ។ ដូចនេះដើម្បីសម្រួលទឹកនិងរក្សាទឹកផងមន្ទីរខេត្ត បានសម្រេចចិត្តបើកទ្វារទឹកផ្នែកខាងក្រោមចំនួន ០៣ទីតាំង ។ សូមបញ្ជាក់ជូនថា ចំពោះស្ថានភាពទឹកនៅស្ទឹងបវេលនេះនៅថេរនៅឡើយទេ…

តោះៗ បងប្អូន មកមើលស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោត នៅព្រឹកនេះ!…

ក្រសួងធនធានទឹកៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃ១២ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោត មានដូចខាងក្រោម ៖ ១-កម្ពស់ទឹក -នៅលើសំណង់បង្ហៀរកម្ពស់ទឹក ៥,៦៣ហូរលើបង្ហៀរ០,៨៣ម៉ែត្រ កើនជាងម្សិលមិញ០,២២ -ផ្នែកខាងក្រោយ សំណង់៨,៣៥ម៉ែត្រ ធៀបពីម្សិលមិញ កើន ០,២៥ម៉ែត្រ…

ករណីព្យុះទី១៥ឈ្មោះ លីនហ្វា (LINFA) អាចនឹងបង្កឲ្យភ្លៀងធ្លាក់ច្រើន អាចក្លាយជាជំនន់ សូមប្រុងប្រយ័ត្ន!!!

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ទឹកនៅទំនប់សណ្តស្ទឹងព្រែកត្នោត ពេលនេះកំពុងតែកើនឡើងហើយ

ភ្នំពេញៈ យោងតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹកលើខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត នៅទីតាំងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ…

ការជួសជុលឡើងវិញ ជាបន្ទាន់នូវតួទំនប់ដែលទឹកបានបុកផ្ដាច់ បន្ទាប់ពីទឹកស្រកចុះបន្តិច

បាត់ដំបងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ០៣ ថ្ងៃ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងមោងឫស្សី កាលពីថ្ងៃទី ៧, ៨ និងទី ៩ មានបរិមាណសរុបប្រមាណ ២០០ មម បានហូរធ្លាក់ចុះមកយ៉ាងគំហុក មកផ្នែកខាងក្រោម និងបានបុកផ្ដាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី…

ភ្លៀងធ្លាក់មួយយប់ទល់ភ្លឺ បណ្ដាលឲ្យផ្ទះពលរដ្ឋ ១០ខ្នង នៅខេត្តព្រះវិហារ ជន់លិច

ព្រះវិហារៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បរិមាណ ចំនួន៩០ មម ពីយប់មិញទល់ភ្លឺ នៅភូមិឆែបលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ បង្កឲ្យជន់លិចលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋចំនួន ១០ខ្នង តែពុំបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងពុំមានប្រជាពលរដ្ឋរងគ្រោះឡើយ។

ទឹកស្ទឹងប៉ៃលិនឡើងកម្ពស់ខ្លាំង បណ្តាលឲ្យជនលិចផ្ទះប្រជាពលរដ្ឋ

ប៉ៃលិនៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅខេត្តប៉ៃលិន គិតត្រឹមម៉ោង១ រំលងអធ្រាត្រថ្ងៃ១០ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកស្ទឹងប៉ៃលិនបានឡើងដល់កម្ពស់ ២,២០ម ដែលកម្រិតប្រកាសអាសន្នត្រឹមតែ២,០០ម ។ ស្ថានភាពនេះបានធ្វើឲ្យទឹកកំពុងជន់ចូលតាមតំនប់ទំនាបមួយចំនួននៃដងស្ទឹងប៉ៃលិន ស្ថិតក្នុងភូមិមួយចំនួន របស់ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។…

ប៉ៃលិនកំពុងជន់លិច ហើយស្ថានភាពទឹកនៅតែបន្តឡើង

ប៉ៃលិនៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃ១០ ខែតុលា ឆ្នាំ២០២០ ព្រឹក វេលាម៉ោង៧ ទឹកកំពុងជន់លិចភូមិមួយចំនួន ដែលនៅជាប់ដងអូរនិងស្ទឹង នៃឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយស្ថានភាពទឹកកំពុងបន្តឡើងនៅឡើយ ។ ចំណែកឯស្ថានភាពអាកាសធាតុ ផ្ទៃមេឃនៅបន្តអួរអាប់ និងភ្លៀងនៅបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលមានលក្ខណៈរាយប៉ាយគ្រប់ទីកន្លែង…

គួរឲ្យអាសូរ! បុរសម្នាក់ ប្រកាច់ធ្លាក់ពីលើគ្រែ គ្មានសាច់ញាតិដឹង បណ្តាលឲ្យលង់ទឹកស្លាប់

​ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ០៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ មានបុរសម្នាក់ធ្លាក់ពីលើគ្រែលង់ទឹកស្លាប់គ្មានសាច់ញាតិជួយទាន់ ហេតុការណ៍នេះកើតឡើងនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មាននៅកន្លែងកើត ហេតុបានឲ្យដឹងថា…