ជំនន់ទឹកភ្លៀង បណ្ដាលឲ្យជន់លិចភូមិមួយចំនួន នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កាលពីថ្ងៃទី២១ និងទី២២ ខែកញ្ញា ឆ្នាំ២០១៩ ទឹកភ្លៀងដែលបានធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិត ១០៦មម បង្កឲ្យជន់លិចផ្លូវលំប្រវែង ៥០០ម៉ែត្រ ផ្ទះ ១២៨ខ្នង នៅភូមិពង្រ ភូមិតាប៉ែន ភូមិអំពិល ភូមិកណ្ដោលដុំ និងវត្តពង្រ…

ស្ទើរទូទាំងខេត្តប៉ៃលិន បណ្ដាលឲ្យភូមិសាស្រ្តមួយចំនួនកំពង់រងការលិចលង់

ប៉ៃលិនៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ខ្លាំងចន្លោះពី ៤៥ ទៅ ៧៥ មម ស្ទើរទូទាំងខេត្តប៉ៃលិន បណ្ដាលឲ្យភូមិសាស្រ្តមួយចំនួននៃឃុំសាលាក្រៅ ឃុំអណ្ដូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានការជន់លិចដោយសារជំនន់ទឹកភ្លៀង (ជំនន់រហ័ស) ក្នុងនោះ ៖ ១- ឃុំសាលាក្រៅ ស្រុកសាលាក្រៅ…

ជំនន់ទឹកភ្លៀវ បណ្ដាលឲ្យលិចផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកភ្លៀង បានធ្លាក់ជាបន្តបន្ទាប់ បានបង្កទៅជាទឹកជំនន់ គិតត្រឹមវេលាម៉ោង ១២ និង០០នាទីថ្ងៃត្រង់ ស្ថានភាពទឹកជំនន់ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដូចខាងក្រោម ៖ -ឃុំអូរបីជាន់ ១. ភូមិអូរបីជាន់ លិចក្រោមផ្ទះចំនួន…

ជំនន់ទឹកភ្លៀង កំពុងបង្កគំរាមកំហែង នៅស្រុកអូរយ៉ាដាវ

រតនគិរីៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រព័ន្ធធារាសាស្ត្រទំនប់អូរពូល ភូមិសោមគល ឃុំសោមធំ ស្រុកអូរយ៉ាដាវ កំពុងរងការគំរាមកំហែងពី ជំនន់ទឹកភ្លៀងដែលមានបរិមាណរហូតដល់ ១៨៧ មម៕

ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យជន់លិចនៅតំបន់មួយចំនួន នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី២២ ខែកញ្ញា ឆ្នាំ២០១៩ ព្រឹក ភ្លៀងធ្លាក់បានបង្កឲ្យមានជំនន់ ទឹកភ្លៀង ជន់លិចនៅតំបន់មួយចំនួន ក្នុងស្រុកជាំក្សាន្ត (មុំបី) ស្ថិតក្នុងភូមិសែនរុងរឿង៤ និងភូមិសែនរុងរឿង២ ឃុំមរកត ខេត្តព្រះវិហារ តែមិនបណ្តាលឲ្យមានផលប៉ះពាល់នោះទេ៕

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន! ជំនន់ភ្លៀងធ្លាក់ ទឹកចាប់ផ្តើមហូរពីថៃចូលមកហើយ

បន្ទាយមានជ័យៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកភ្លៀង បានលិចស្រូវ ២៥០ហិកតា នៅឃុំអូរបីជាន់ ហើយទឹកចាប់ផ្តើមហូរពីថៃចូលតាមអូបីជាន់ ជាបន្តបន្ទាប់ហើយ៕

ជំនន់ទឹកភ្លៀង ធ្វើឲ្យលិចដំណាំស្រូវជាច្រើនហិកតា នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលបានហូរតាមរយៈស្ពានស្រែងពីខេត្តឧត្តរមានជ័យ បណ្តាលឲ្យលិចស្រូវចំនួន ៧៧៥ហិកតា នៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

ភ្លៀងធ្លាក់មួយមេ បណ្ដាលឲ្យមានជំនន់លិចដំណាំស្រូវ ១២០០ហិកតា នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់មួយមេ កម្រិត ១៥៥ មម បណ្តាលឲ្យមានជំនន់លិចស្រូវ ១២០០ហិកតា នៅឃុំតាបែន ស្រុកស្វាយចេក៕

ភ្លៀងធ្លាក់ជាបន្តបន្ទាប់ រងការជន់លិចប៉ះពាល់ដល់ភូមិឋាន និងផ្លូវមួយចំនួន នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់បន្តបន្ទាប់ជាប់ៗគ្នា ក្នុងកម្រិត ១១៩ មម ធ្វើឲ្យតំបន់ទំនាបនានាក្នុងក្រុងព្រះសីហនុ រងនូវការជន់លិចប៉ះពាល់ដល់ភូមិឋាន និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន៕