ស្ថានភាពកម្ពស់ទឹកជំនន់ស្ទឹងពោធិ៍សាត់ ចាប់ផ្ដើមស្រកចុះបណ្តើរៗហើយ

ពោធិ៍សាត់ៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦ និង០០នាទីព្រឹក ស្ថានភាពកម្ពស់ទឹកជំនន់ស្ទឹងពោធិ៍សាត់ ដូចខាងក្រោម ៖ ១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ ៖ -ក្រុងពោធិ៍សាត់ កម្ពស់ទឹក ៤.៨៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ…

កម្ពស់ទឹកប្រកាសអាសន្ន នៅស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់…

កំពង់ឆ្នាំងៈ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក នាក់ ដាង អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានមុខព្រួញចុះជួយខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ សហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យទឹកជំនន់សឹ្ទងពោធិ៍សាត់ ក្នុងនោះកម្ពស់ទឹកដូចខាងក្រោម ៖ -នៅស្រុកភ្នំក្រវាញ កម្ពស់ទឹក…

ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យបាក់រលំរោងទូកង នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់ លាយឡំនិងខ្យល់កន្ត្រាក់ផងនោះ បណ្តាលឲ្យបាក់រលំរោងទូកង ០១ខ្នង រាបដល់ដី និងទូកងចំនួន ០៤គ្រឿង បានខូចខាតយ៉ាងខ្លាំង មានទីតាំងនៅវត្តគគីភូមិទី២ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕

ផ្ទះពលរដ្ឋជាច្រើនខ្នង នៅខេត្តប៉ៃលិន រងការជន់លិចដោយសារជំនន់ទឹកភ្លៀង

ប៉ៃលិនៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ គិតមកដល់វេលាម៉ោង ១២ និង០០ថៃ្ងត្រង់នេះ ទឹកបានស្រកចុះ ០.៧ម៉ែត្រ វិញហើយ ផលប៉ះពាល់នៃជំនន់ទឹកភ្លៀង ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានដូចខាងក្រោម ៖ – ភូមិថ្នល់កែង…

ជំនន់ទឹកភ្លៀង ធ្វើឲ្យដាច់ស្ពានពីរកន្លែង នៅខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិតជាង ៣៩,៥ មម ធ្វើឲ្យដាច់ស្ពានពីរកន្លែង ក្នុងនោះស្ពានយោល ០១កន្លែង ស្ពានឈើ ០១កន្លែង និងផ្លូវគ្រួសក្រហម ០១កន្លែង ស្ថិតនៅឃុំតាតោក ឃុំសំឡូត និងឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង៕

ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យចាប់ផ្ដើមលិចផ្លូវទៅកាន់តំបន់អារ៉ែងបណ្ដើរៗហើយ

កោះកុងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថៃ្ងទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយសារមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យផ្លូវទៅកាន់តំបន់អារ៉ែង នៅចំណុចស្ពានអូរចម្រូងក្នុងស្រុកថ្មបាំង ខេត្តកោះកុង ទឹកកំពុងតែហក់ឡើងខ្លាំង និងបានលិចហូរឆ្លងកាត់ផ្លូវបណ្តើរៗហើយ៕

សូមប្រុងប្រយ័ត្ន! ស្ទឹងប៉ៃលិន ទឹកកំពុងហក់ឡើង បង្កការគំរាមកំហែង

ប៉ៃលិនៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ខ្លាំង យប់មិញនៅតំបន់ជួរភ្នំ ដែលជាតំបន់ផ្ទៃរងទឹកភ្លៀង នៃស្ទឹងប៉ៃលិន ពេលនេះស្ទឹងប៉ៃលិន ទឹកបានហក់ឡើងពេញប្រៀប នឹងហូរចូលតំបន់ទំនាបមួយចំនួនតាមមាត់ស្ទឹង ក្នុងភូមិសាស្ត្រ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ហើយក៏ជាការគំរាមកំហែង ដល់ប្រព័ន្ធធារាសាស្រ្តថ្នល់បត់ ស្រុកសាលាក្រៅ របស់យើងផងដែរ ។…

ភ្លៀងធ្លាក់មួយមេយប់មិញ បង្កឲ្យក្រុងសៀមរាបរងការលិចលង់

សៀមរាបៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្រោយមានភ្លៀងធ្លាក់យប់មិញក្នុងកម្រិតបរិមាណ ១០៨.២ មម បណ្តាលឲ្យប្រព័ន្ធលូបញេ្ចញទឹកហូរមិនទាន់ បង្កឲ្យលិចលង់ហេដ្ឋារចនាសម្ព័ន្ធ នៅទីតាំងមួយចំនួន ក្នុងក្រុងសៀមរាប ខេត្តសៀមរាប៕

នៅចំណុចព្រែកថ្មី (ព្រែកវត្តកណ្តាល)ទឹកបុកដាច់ទំនប់ ក្នុងឃុំទឹកវិលដោយសារចរន្តទឹកជំនន់ហូរបុកចូលព្រែកយ៉ាងខ្លាំង ហៀរពីលើសំណង់

កណ្តាលៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចព្រែកថ្មី (ព្រែកវត្តកណ្តាល) ក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដោយសារចរន្តទឹកជំនន់ហូរបុកចូលព្រែកយ៉ាងខ្លាំង ហៀរពីលើសំណង់ និងទំនប់កាត់ទទឹងព្រែកកម្ពស់ ០.៧ម៉ែត្រ បណ្តាលឲ្យបុកដាច់ទំនប់ទទឹងប្រវែង ១៥ម៉ែត្រ និងទំនប់ផ្លូវសងខាងព្រែក ប្រវែងប្រមាណ ៨០ម៉ែត្រ៕…

យន្តហោះប្រភេទតូច MOWRAM FLY ហោះហើរតាមដងទន្លេបាសាក់

កណ្តាលៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅវេលាម៉ោង ១០ និង០០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោក លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ យន្តហោះប្រភេទតូច MOWRAM FLY បានមកដល់នឹងចុះសំចត…