ភ្លៀងធ្លាក់ឥតដាច់ ធ្វើឲ្យមានជំនន់ទឹកភ្លៀង ជន់លិចលើកំណាត់ជាតិ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថៃ្ងទី៤ ខែកញ្ញា ឆ្នាំ២០១៩ បរិមាណទឹកភ្លៀង ដែលបានធ្លាក់កម្ពស់ ១១០ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀង ជន់លិចលើកំណាត់ជាតិ ប្រវែង ១០០ម៉ែត្រ ស្ថិតនៅភូមិត្រាំប៉ោង និងផ្លូវលំ ភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ…

ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យទឹកក្នុងអាងពេញខ្លាំង ទំនប់មួយចំនួនហូរមិនទាន់ នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ កាលពីវេលាទៀបភ្លឺថៃ្ងទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមព្រំដែនថៃ ក្នុងបរិមាណ ១៦៤ មម ធ្វើឲ្យទឹកក្នុងអាងពេញខ្លាំង ទំនប់មួយចំនួនហូរមិនទាន់៕

អាកាសធាតុផ្ទៃមេឃអាប់អួរខ្លាំង ខ្យល់បក់ និងទឹករលកខ្ពស់ខ្លាំង សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន!

ព្រះសីហនុៈ នៅវេលាម៉ោង ១០និង៥០នាទីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ អាកាសធាតុផ្ទៃមេឃអាប់អួរខ្លាំង ខ្យល់បក់ និងទឹករលកខ្ពស់ខ្លាំង កម្លាំងនគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ផ្លូវទឹកពង្រឹងគោលដៅ និងចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីអាកាសធាតុ៕

សកម្មភាពការពារច្រាំងទន្លេមេគង្គ បន្ទាន់បណ្តោះអាសន្ន នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា វិវឌ្ឍនភាព នៃការងារការពារច្រាំង ទន្លេមេគង្គ បន្ទាន់បណ្តោះអាសន្ន នៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នាព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៩ បានបន្តរៀបបាវ Geotextile Bags នៅជើងក្រោម…

ការងារការពារបាក់ច្រាំង ទន្លេមេគង្គនៅតែបន្ត

ត្បូងឃ្មុំៈ យោងតាមផេករបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការងារការពារច្រាំង ទន្លេ មេគង្គ បន្ទាន់បណ្តោះអាសន្ន នៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មកដល់រសៀល នេះ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩ បាន…

ភ្ញាក់ផ្អើលនៅខេត្តកំពង់ចាម មានករណីបាក់ច្រាំងទន្លេមេគង្គ

កំពង់ចាមៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅរសៀលថៃ្ងទី២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីបាក់ច្រាំងទន្លេមេគង្គ ដែលមានទទឹង ៥ម៉ែត្រ និងបណ្តោយ ៨០ម៉ែត្រ ស្ថិតនៅភូមិអង្គបានទី៧ ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម៕

ឃើញហើយព្រឺសក្បាល! បាក់ច្រាំងទន្លេមេគង្គ

កណ្តាលៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កាលពីវេលាម៉ោង ៦ និង០០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ មានករណីរអិលបាក់ច្រាំងទន្លេមេគង្គ ២ ចំណុច នៅឃុំព្រែកដំបង ស្រុកមុខកំពូល៖ -ចំណុចទី ១ នៅក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ជិតប៉ុស្តិ៍រដ្ឋបាលឃុំ ដែលមានទទឹងប្រវែង…

ភ្លៀងធ្លាក់ បណ្ដាលឲ្យមានការលិចតាមផ្លូវលំ នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថៃ្ងទី២៩ ខែសីហា ឆ្នាំ២០១៩ ដោយមានភ្លៀងរហូតដល់កម្រិត ១០៦មម ធ្វើឲ្យតំបន់មួយចំនួន នៅក្បាលស្ទឹងសែន ក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត មានការលិចតាមផ្លូវលំជនបទ នៅក្នុងឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សូមបញ្ជាក់ថា កម្ពស់ទឹកស្ទឹងសែនព្រឹកនេះ ៧,៧៤ម៉ែត្រ…

សូមប្រុងប្រយ័ត្នបងប្អូន!! កម្ពស់ទឹកទន្លេ ចាប់ហក់ឡើង

ភ្នំពេញៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារស្ថានភាព នៃកម្ពស់ទឹកទន្លេចាប់ហក់ឡើង ធ្វើឲ្យទឹកបាននឹងកំពុងហូរចូល តាមបណ្តាព្រែក, បឹងបួរនិងតំបន់ទំនាប។ ដោយឡែកសម្រាប់ប្រព័ន្ធវ៉ៃគោ ដែលយកប្រភពទឹកពីទន្លេមេគង្គ ក៏ចាប់ចូលក្នុងប្រព័ន្ធជាបណ្តើរៗ ហើយផងដែរ៕

សូមបងប្អូនប្រុងប្រយ័ត្ន! ករណីខ្យល់ ផ្គរ រន្ទះនៅតែបន្តកើតឡើងចំពោះប្រទេសកម្ពុជា

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោម៖