សូមបងប្អូនប្រុងប្រយ័ត្ន! ករណីភ្លៀងនៅតែបន្តធ្លាក់…
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោម៖
ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោម៖
ព្រះសីហនុៈ គិតត្រឹមម៉ោង១១និង១៩នាទី ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ អាកាសធាតុផ្ទៃមេឃអាប់អួរខ្លាំង ខ្សល់ បក់ កន្រ្តាក់ម្តងៗ បង្គួរនិងទឹករលកខ្ពស់បង្គួរ។ កម្លាំងនគរបាលទេសចរណ៍និងនគរបាលចរាចរណ៍ផ្លូវទឹក បន្តផ្សព្វផ្សាយណែនាំពីអាកាសធាតុ និងពង្រឹងគោលដៅ ។ សមត្ថកិច្ចកំពុងបន្តផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ត្បូងឃ្មុំៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងខាងក្រោម៖
កំពង់ចាមៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ខណៈទឹកទន្លេមេគង្គ ហក់ឡើងជាបន្តបន្ទាប់ បានបណ្តាលឲ្យលិចចូលភូមិ ចំនួន៥ គឺ ភូមិទី១-២-៣-៤និង ភូមិទី៥ ហើយបន្តលិចដល់ ផ្លូវបេតុងប្រវែង ១៥០០ម៉ែត្រ រួមទាំងផ្ទះចំនួន ៥៨០ខ្នង ដែលមានជម្រៅពី…
កណ្ដាលៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី៦ ខែកញ្ញា ឆ្នាំ២០១៩ មានករណីរអិលបាក់ដីច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ដោយទំហំដីរអិលបាក់ មានប្រវែងទទឹង ៥ម៉ែត្រ និងបណ្តោយប្រវែង ១០ម៉ែត្រ ជាប់នឹងដងផ្លូវលេខ 70A…
បន្ទាយមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់កម្រិតមធ្យម និងបន្តរលឹមទៀបភ្លឺ ទឹកបានហូរចូលតាមរយៈប្រព័ន្ធលូបញ្ចេញទឹក ធ្វើឲ្យស្ទះលូ និងលិចផ្លូវសឹងគ្រប់កន្លែង នៅក្រុងប៉ោយប៉ែត៕
សេចក្តីប្រកាសព័ត៌មាន
ត្បូងឃ្មុំៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា វឌ្ឍនភាព លើការងារ ការពារច្រាំងទន្លេ មេគង្គនៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៩នេះ៖ -ទីតាំងប្រឈមបាក់ ជាប់ផ្លូវបេតុង ប្រវែង ៣០ម៉ែត្រ…
ត្បូងឃ្មុំៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី៥ ខែកញ្ញា ឆ្នាំ២០១៩ ព្រឹក ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ១៤,១០ម៉ែត្រ នេះទឹកទន្លេបានហក់ឡើងជន់លិចផ្លូវបេតុងប្រវែងប្រមាណជា ៦០០ម៉ែត្រ ជម្រៅ ពី០,២ម៉ែត្រ ទៅ០,៣ម៉ែត្រ មានទីតាំងនៅភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ យ៉ាងណាមិញនៅពេលនេះ…
ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ទឹកមានកម្ពស់ ១,៩០ម៉ែត្រ ស្រកចុះ ០,៣០ម៉ែត្រ និងអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៨៦ម៉ែត្រ កើនឡើង ០,៣៦ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៤,១០ម៉ែត្រ…