ភ្លៀងកំពុងធ្លាក់ នៅក្រុងខេមរភូមិន្ទ
កោះកុងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងកំពុងធ្លាក់ខ្សោយនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីម៉ា និងស្រុកកោះកុង នារសៀលម៉ោង ៣ និង៣០ នាទីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨នេះ៕
ព័ត៌មានក្នុងដៃអ្នក
កោះកុងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងកំពុងធ្លាក់ខ្សោយនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីម៉ា និងស្រុកកោះកុង នារសៀលម៉ោង ៣ និង៣០ នាទីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨នេះ៕
កែបៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៨ នេះ ខេត្តកែប មានភ្លៀងបានចាប់ផ្តើមធ្លាក់រលឹមស្រិចៗគ្របដណ្តប់ទូទាំងខេត្ត តាំងពីម៉ោងប្រមាណ ៦ និង៣០ នាទី៕
ភ្នំពេញៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នារយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមានការចុះអ័ព្ទនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនទៀត។ ជាការសន្និដ្ឋានតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្របឋម ឃើញថា សំណើម និងអ័ព្ទនាពេលព្រឹក ក្នុងតំបន់របស់យើងមួយចំនួននោះ គឺជាសញ្ញាបង្ហាញពីអាកាសធាតុរបស់យើងបច្ចុប្បន្នកំពុងស្ថិតក្នុងការប្រែប្រួលអាកាសធាតុហើយ (Climate Change) ។ ដោយពីមុនយើងគ្រាន់តែស្ថិតក្នុងការផ្លាស់ប្តូរអាកាសធាតុបន្តិចបន្តួចប៉ុណ្ណោះ (Climate Variability)…
យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការព្យាករណ៍អាកាសធាតុ ៖ – តំបន់មួយចំនួន នឹងចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី ៣០ ខែធ្នូ តទៅ – តំបន់មួយចំនួនទៀត អាចនៅមានភ្លៀងធ្លាក់៕
ព្រៃវែងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មានការចុះអ័ព្ទ នៅតាមបណ្តាក្រុងស្រុកមួយចំនួននៃខេត្តព្រៃវែង នាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ នេះ ៕
ព្រះសីហនុៈ យោងតាមផេកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងមួយមេធំលាយឡំជាមួយផ្គរ រន្ទះ នៅក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ នេះ បានបង្កឲ្យកំណាត់ផ្លូវក្នុងក្រុងមួយចំនួន រងការលិចលង់ដោយទឹកភ្លៀង៕
យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងបានធ្លាក់នៅក្រុងសំរោង ស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាវេលាយប់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៨ នេះ៕
កំពង់ស្ពឺៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយប្រហារមកលើតំបន់មួយចំនួននៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នេះ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ក្នុងនោះមានភូមិតាម៉ឺន ឃុំទួលអំពិល១ ខ្នង និងភូមិតាដែងចាស់ ឃុំពោម្រាល១ ខ្នង ព្រមទាំងរលំដើមឈើមួយចំនួនទៀត…
យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជូនជ្រាបជាព័ត៌មាន អំពីការផ្អាកការបង្ហាញទិន្នន័យរ៉ាដានៅលើគេហទំព័រឧតុនិយម៖
ភ្នំពេញៈ យោងតាមការព្យាការណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នឹងមានការធ្លាក់ភ្លៀងតាមបណ្តារខេត្តដូចខាងក្រោម៖