​អូនស្មោះបងស្ម័គ្រ ជាប់ខ្នោះទាំង២នាក់!..

ក្រចេះ: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការចាប់ឃាត់ខ្លួននៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១២និង១៥នាទី ត្រង់ចំណុចក្រោយវត្តរកាកណ្តាល ស្ថិតក្នុងភូមិរកាកណ្តាល១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ…

កំណាត់ផ្លូវជាតិលេខ៣ និងលេខ៧ ចំណាយជិត ១៧លានដុល្លារ ក្រាលកៅស៊ូ AC វិញ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Ltd ដើម្បីលើកកម្រិត និងថែទាំផ្លូវជាតិលេខ ៣ (ពីខេត្តកំពត ដល់វាលរេញ) និង…

ជិះបុកគោ មិនអស់ល្បឿនទៅបុកម្ចាស់គោទៀត រងរបួសធ្ងន់!

កំពង់ស្ពឺៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ម៉ូតូបុកគោរួចខ្ទាតទៅបុកម្ចាស់គោរបួសធ្ងន់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃអង្គា ១៤កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៩-៧០ ត្រង់ណុច ភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ម៉ូតូម៉ាក…

ហ៊ានម៉្លេះ! ​គ្រលៀសភ្នែកបន្តិចសោះ ឆ្មក់ចូលផ្ទះគេ ចុងក្រោយខ្នោះ..

​ក្រចេះ: បរុសម្នាក់គ្រាន់តែម្ចាស់ផ្ទះគេមិននៅផ្ទះមួយ​ភ្លែតសោះ ហ៊ានចូលទៅធ្វើសកម្មភាពប៉ុនប៉ង លួចទ្រព្យសម្បត្តិ​ តែម្ចាស់មកទាន់ក៏ចាប់​ឃាត់ខ្លួនបាន ​ប្រគល់ខ្លួនឲ្យសមត្ថកិច្ចតែម្តង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ​ ខេត្តក្រចេះ។ ​ជនរងគ្រោះ​ មានឈ្មោះ វ៉ន គឹមស្រ៊ាន ភេទប្រុស អាយុ៣៧ឆ្នាំ…

សង្ស័យគំនុំ! បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ វាយសម្លាប់..

ក្រចេះ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញបុរសម្នាក់ ត្រូវជនមិនស្គាល់មុខលួចវាយចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ជនរងគ្រោះមានឈ្មោះ រស់ ធឿន អាយុ៤២ឆ្នាំ ស្នាក់នៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ អាចផ្តើមចេញពីរឿងគំនុំជំពាក់លុយគ្នាទៅវិញទៅមក៕

មិនរាងចាល! ចេញពីពន្ធនាគារ ចូលវិញដដែល…

ក្រចេះ: ជនសង្ស័យ២នាក់ ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនហើយក៏ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនិងគ្រឿងញៀនកន្លងមក តែមិនរាងចាល ត្រូវបាននគរបាលក្រុងក្រចេះចាប់ខ្លួនសារជាថ្មីទៀតជាមួយនិងគ្រឿងញៀនមួយចំនួនកាលពីថ្ងៃទី៧ មករា នៅចំណុច ភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ។ ជនសង្ស័យទាំង២នាក់មាន១-ឈ្មោះ ណៃ វីរ៉ា ហៅណុយ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអូរឫស្សី១ សង្កាត់ អូរឫស្សី ក្រុងក្រចេះ…

លួចគេវាគ្រាន់ ពេលគេទាន់វាក្រែល ធ្វើមុខជូរ..

ក្រចេះ: នៅវេលាម៉ោង៩និង២០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ឈ្មោះ ច័ន្ទ លំផាត់ ស្ថិតក្នុងភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ មានករណីអំពើលួច ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ នី ត្រា ភេទប្រុស អាយុ ២៩ឆ្នាំ មុខ…

មុខកាចណាស់ ឃើញចង់រត់! ឈ្លោះគ្នាតិចតួចសោះ ហ៊ានទាញពូថៅវាយជនពិការម្នាក់ បណ្តាលឲ្យរបួស

ក្រចេះ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះធ្វើការឃាត់ខ្លួន ក្រោយពីបានផ្ទុះហិង្សាវាយទៅលើ បុរសជនពិការម្នាក់ បណ្តាលឲ្យរបួសត្រូវសមត្ថកិច្ចចាប់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង២០នាទី រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។​ ជនសង្ស័យខាងលើនេះមានឈ្មោះ ឡាង សុខលាង ហៅម៉ាប់ ភេទប្រុស…

ក្រុងក្រចេះព្រឹកនេះ កំពុងតែធ្លាក់ភ្លៀងមួយមេធំ

ក្រចេះ: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្រុងក្រចេះ កំពុងទទួលបានភ្លៀងមួយមេ នាព្រឹកព្រលឹមថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៧ នេះ ខណៈផ្ទៃមេឃមានសភាពអួអាប់គ្របដណ្តប់ ។

ក្មេងទំនើង ០៣ នាក់ កែឆ្នៃបំពង់ស៊ីមាំងម៉ូតូ ធ្វើចរាចរណ៍យ៉ាងអនាធិបតេយ្យ ត្រូវសមត្ថឃាត់ខ្លួនយកមកណែនាំ

ក្រចេះ: កាលពីវេលាម៉ោង ៤ និង៣០នាទីល្ងាចថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងនគរបាលក្រុងក្រចេះ បានចុះបង្ក្រាបសកម្មភាពក្មេងទំនើង ដែលកែឆ្នៃបំពង់ស៊ីមាំងម៉ូតូ ធ្វើចរាចរណ៍យ៉ាងអនាធិបតេយ្យ បណ្ដាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ: នៅចំណុចតាមដងផ្លូវ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ​ ប្រតិបត្តិការចុះបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតម៉ូតូ០២គ្រឿង…