លោក វុយ សេង ព្រមកាយដី ចាក់បេតុងបើកមុខទឹកតាមការណែនាំរបស់អាជ្ញាក្រុង
បន្ទាយមានជ័យ៖ បន្ទាប់ពីមានការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរក្រុងសិរីសោភ័ណព្រមទាំងក្រុមការងារបានចុះទៅពិនិត្យជាក់ស្តែងនិងបានសុំឲ្យម្ចាស់ដីចូលរួមសហការកាយដីចេញបើកមុខទឹកឡើងវិញដើម្បីបញ្ជៀសការលិចលង់ដោយជំនន់។ អនុវត្តន៍តាមណែនាំរបស់អាជ្ញាធរក្រុងលោក វុយ សេង ដែលជាម្ចាស់ដីដែលស្ថិតនៅចំមុខទឹកនៃស្ពានទីមួយតាមបណ្តោយផ្លូវជាតិលេខ៦ស្ថិតក្នុងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបាននិយាយឲ្យpost news ដឹងនៅព្រឹកថ្ងៃទី០៥ខែមេសានេះថាលោកមិនមានជំទាស់នឹងសូមចូលរួមសហការជាមួយអាជ្ញាធរក្រុង-ខេត្តដោយសុខចិត្តចំណាយធនធានផ្ទាល់ខ្លួនយកគ្រឿងចក្រមកកាយដីនោះឡើងវិញដើម្បីបើកមុខទឹកឲ្យធំជាងមុន។លោកបន្ថែមថា មិនត្រឹមតែកាយដីបើកមុខទឹកប៉ុណ្ណោះទេលោកក៏បានចាក់បេតុងកែលម្អសំរួលផ្លូវទឹកផងដែរពិសេសការពារការបាក់ដីចូលដែលជាមូលហេតុនាំឲ្យគោករីង។ សូមបញ្ជក់ថាទីតាំងដែលលោក វុយ សេង…