A L T R O Z   N E W S

ខណ្ឌដូនពេញ

ឆេះតូបលក់គ្រឿងតុបតែងរថយន្ត ក្បែរស្ថានីយ៍ប្រេងឥន្ទ: ខូចខាតទ្រព្យអស់ទឹកប្រាក់៣០០០$

(ភ្នំពេញ)៖តូបលក់គ្រឿងបន្លាស់តុបតែងរថយន្តមួយកន្លែងស្ថិតខាងក្រោយហាងគុយទាវសេលិបត្រូវបានអគ្គីភ័យលេបត្របាក់ទាំងព្រឹកព្រលឹមស្ទើរទាំងស្រុងតែសំណាងល្អពំុអ្នករងរបួសនោះទេ។ហេតុការណ៍ឆេះតូបលក់គ្រឿងបន្លាស់តុបតែងរថយន្តនោះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០១៦នៅចំណុចផ្ទះលេច៤១ក្រុម១១៩ភូមិ០៩នៅផ្លូវលេខ៨៦ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ម្ចាស់តូបលក់ដូរគ្រឿងតុបតែងរថយន្តដែលរងការខូចខាតនោះឈ្មោះទេព សុជាតិ ភេទប្រុសអាយុ៣១ឆ្នាំស្នាក់នៅកន្លែងកើតហេតុ។ ប្រភពព័ត៌ពីប្រជាពលរដ្ឋជិតខាងកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុដែលអ្នកខ្លះបានក្រោកពីដំណេកនិងអ្នកខ្លះទៀតនៅមិនទាន់ក្រោកនៅឡើយស្រាប់តែមានហេតុការណ៍ភ្ញាក់ផ្អើលថាមានអគ្គីភ័យកើតឡើងព្រោះគេឃើញផ្សែងហុយសន្ធប់លាយឡំជាមួយអណ្តាតភ្លើងឆេះចេញពីតូបលក់ដូរគ្រឿងតុបតែងរថយន្តស្ថិតខាងក្រោយហាងគុយទាវសេលិប ពេលនោះម្ចាដ់ផ្ទះក៏ដូចជាអ្នកជិតខាងបាននាំគ្នាជួយអន្តរាគមន៍ជួយពន្លត់ដោយអ្នកខ្លះបាញ់បំពង់អគ្គីភ័យនិងអ្នកខ្លះទៀតយកទឹកមកជះតែមិនអាអាគ្រប់គ្រងបានភ្លើងកាន់តែឆេះខ្លាំងៗឡើងនោះក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន០៩គ្រឿងមកជួយអន្តរាគមន៍ភ្លាមៗផងដែរទើបបាញ់ពន្លត់ជាស្ថារពវិញ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាដោយតាមម្ចាស់តូបកើតហេតុបានបំភ្លឺប្រាប់សមត្ថកិច្ចថាមូលហេតុដែលបណ្តាលឲ្យឆេះនេះគឺមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេ)ខ្សែភ្លើងចេញពីពិដានដំបូលធ្លាក់ភ្លើងប៉ះឥវ៉ានខាងក្រោមទើបឆេះកាន់តែខ្លាំងឡើងដូច្នេះ។ សមត្ថិច្ចបន្តទៀតថាការឆេះនៅតូបលក់គ្រឿងតុបតែងរថយន្តរថយន្តនោះមានទំហំ3×8ដោយឆេះអស់៨០ភាគរយបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់អស់៣០០០ដុល្លារ។រថយន្តពន្លត់អគ្គីភ័យចំនួន០៩គ្រឿងមកជួយអន្តរាគមន៍ប្រើប្រាស់អស់ទឹក០៣ឡានទើបរលត់ជាស្ថារពវិញនៅវេលាម៉ោង០៦ព្រឹកថ្ងៃដដែលមិនរាលដាលដល់តូបជិតខាងឡើយនិងមិនមានអ្នករបួសនោះទេ៕

ប្រើពេលជាង២ម៉ោង អាវុធហត្ថខណ្ឌដូនពេញ ចាប់ខ្លួនមនុស្សជាង៣០នាក់

(ភ្នំពេញ): មនុស្សជាង៣០នាក់ ត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចាប់ខ្លួន...

First news: អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរការា៉ស់សាំង មុខពេទ្យកាល់មែ៉ត្រ

(ភ្នំពេញ): តាមសេចក្តីរាយការណ៍មកថា នៅមោ៉ង៥:០០ព្រឹក ថ្ងៃសុក្រនេះ...

អគ្គិសនីកម្ពុជា ចាប់ផ្ដើមជំហ៊ានទី៣ តបណ្ដាញអគ្គិសនីតម្លៃ ៦៣០រៀល ដល់កម្មករ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្ដីប្រកាសថ្មីមួយថា...

នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន បើករថយន្តទាំងស្រវឹងបុកគេ ហើយរត់គេចខ្លួន

ភ្នំពេញ៖ នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន បើករថយន្ត ម៉ែសដេស...

អគ្គីសនីកម្ពុជា ​ផ្អាកការ​ផ្គត់ផ្គង់​អគ្គីសនី​ក្នុង​តំបន់​មួយ​ចំនួន​នៅ​ភ្នំពេញ​

ភ្នំពេញ៖ អគ្គីសនីកម្ពុជា បានប្រកាសផ្អាកផ្គត់ផ្គង់អគ្គីសនីនៅតំបន់មួយចំនួនដូចជា ខណ្ឌពោធិ៍សែនជ័យ,...

សាលាក្រុង​មិន​បាន​សន្យា​តំឡើង​ប្រាក់​ខែ​អ្ន​កបើក​បរ​រថយន្ត​ដល់​ $៣០០​​ទេ ​និង​បាន​គំរាម​មិន​ឲ្យ​ទាមទារ​ប្រាក់​ឈ្នូល​ដូច​កម្មករ​

ភ្នំពេញ៖ បន្ទាប់ពីអ្នកបើកបរ រថយន្តក្រុងសាធារណៈ របស់សាលារាជធានីភ្នំពេញចំនួន១១នាក់...

ខឹង​មិត្តស្រី​សុំ​បែក ផ្ទុះ​ហិង្សា​យក​កាំបិត​ចាក់​សម្លាប់​គ្នា​នៅក្នុង​បន្ទប់​ផ្ទះសំណាក់ “ រិទ្ធី​ហេង ”

​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅក្នុង​ផ្ទះសំណាក់ ដែល​មាន​យីហោ រិទ្ធី...