រថយន្តមួយគ្រឿងបុករ៉ឺម៉កដឹកបន្លែ និងជ្រុលទៅបុកម៉ូតូ PCX បណ្តាលឲ្យបុរសម្នាក់ស្លាប់
ភ្នំពេញៈ នៅវេលាម៉ោង០២និង៥០នាទីយប់ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ យុវជនម្នាក់បានបែកក្បាលស្លាប់ បន្ទាប់ពីរថយន្តមួយគ្រឿងបុកពេញទំហឹង ផ្លោងចេញពីរ៉ឺម៉កជាង១០ម៉ែត្រ ហើយរថយន្តបង្កបើករត់គេចជ្រុលទៅបុកម៉ូតូ PCX មួយគ្រឿងទៀត ទើបសមត្ថកិច្ចឃាត់ខ្លួនបានទាំងរថយន្តនិងតៃកុង ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវ១៣៨ សង្កាត់ដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។…